ក្មេងស្រីអភ័ព្វ បណ្តុះផ្ទៃមុខថ្មី នៅលើដើមទ្រូង ក្រោយពីរងការខូចខាតផ្ទៃមុខ យ៉ាងដំណំ (វីដេអូ)
https://newskhmer24.blogspot.com/2013/10/blog-post_3302.html
ក្មេងស្រីអាយុ ១៧ឆ្នាំ ដ៏អភ័ព្វម្នាក់ មកពីខេត្ត Fujian ប្រទេសចិន ពេលនេះ បានទទួលការបណ្តុះផ្ទៃមុខថ្មីមួយ នៅលើដើមទ្រូង របស់នាង។
ប្រភពព័ត៌មានបានឲ្យដឹងថា នាងមានឈ្មោះ Xu Jianmei បានទទួលរងការខូចខាតផ្ទៃមុខ ដោយសារត្រូវភ្លើងឆេះ កាលពីនាងនៅអាយុ ៥ឆ្នាំ មកម្ល៉េះ ដោយក្នុងនោះ នាងបានបាត់បង់ ចង្ការ ត្របកភ្នែក និង ផ្នែកនៅខាងស្តាំស្លឹកត្រជាក់។ នៅពេលនោះ នាងមិនបាន ទទួលការ ព្យាបាលត្រឹមត្រូវ និង ទាន់ពេលវេលា នោះទេ ព្រោះតែគ្រួសារនាង គ្មានលទ្ធភាពគ្រប់គ្រាន់។
យ៉ាងណាមិញ ទើបតែឆ្នាំមុននេះ ក្តីសង្ឃឹមសំរាប់នាង បានកើតមានជាថ្មី ក្រោយពីក្រុមគ្រូពេទ្យ ជាច្រើនរូប បានសំរេចចិត្ត ជួយបណ្តុះមុខថ្មីមួយ ដល់នាង ដោយការបណ្តុះនេះ មានទីតាំងស្ថិតនៅជាប់ នឹងដើមទ្រូងរបស់នាងតែម្តង៕
តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមមើលវីដេអូឃ្លីបខាងក្រោម៖
