មកទស្សនាក្មេងស្រីពិការភ្នែកម្នាក់នេះ ច្រៀងបទ Wreaking Ball បន្តិចទៅមើល!


នេះគឺជាវីដេអូ ដែលបង្ហាញពីទេពកោសល្យ របស់ក្មេងស្រីម្នាក់ ដែលពិការភ្នែកទាំងសងខាង ច្រៀងបទចម្រៀង Wreaking Ball របស់អ្នកនាង Miley Cyrus ដោយប្រើប្រាស់ដៃរបស់គេស្ទាបអក្សរ។

វីដេអូឃ្លីបមួយនេះ ត្រូវបានយកចេញពីគេហទំព័រមួយ ក្នុងហ្វេសប៊ុក ដែលមានឈ្មោះថា Singapore Laughs តែយើងមិនដឹងច្បាស់ថា ក្មេងស្រីដែលមានទេពកោសល្យម្នាក់នេះ គឺជាជនជាតិសិង្ហបុរី ឬ មិនមែននោះទេ។ យ៉ាងណាមិញ ភ្នែករបស់នាងទាំងគូ មើលអ្វីមិនឃើញឡើយ គឺពឹងផ្អែកទៅលើម្រាមដៃរបស់នាង ទៅស្ទាបក្រដាស ដែលមានអក្សរផុស សំរាប់មនុស្សពិការអាន។

មានអ្នក ផ្ដល់មតិជាច្រើន បានសរសើរដល់នាង ថាច្រៀងពិរោះជាង Miley Cyrus ដែលជាម្ចាស់ចម្រៀងទៅទៀត។ តើប្រិយមិត្តយល់យ៉ាងណាដែរ? បើចង់ដឹងថា នាងច្រៀងពិរោះប៉ុនណានោះ សូមទ្សសនាវីដេអូខាងក្រោមទាំងអស់គ្នា៖


ប្រភព៖ ហ្វេសប៊ុក

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

ប្រភពពី៖​ www.khmerload.com

Related

Entertainment news 3241649577833694144

Post a Comment

emo-but-icon

item