ទឹកលិចប៉ុណ្ណឹងហើយ អាជ្ញាកណ្ដាលនៅឱ្យទាត់បាល់ជ្រុងទៀត? (វីដេអូ)
នៅពេលមានភ្លៀងធ្លាក់ខ្លាំង ទឹកលិចទីលានប្រកួតកើតមានជារឿយៗនៅតាមកីឡដ្ឋានបាល់ទាត់ក្នុងប្រទេសក្រីក្រមួយចំនួនដោយសារតែស្តាតទាំងនោះមិនទាន់ត្រូវបានធ្វើបច្ចុប្បន្នកម្ម (update)។
អត្ថបទ៖ អតីតខ្សែការពារ Arsenal និង Inter របូតតំណែងគ្រូបង្វឹកដោយសារវាយអ្នកគាំទ្រ (វីដេអូ)
អត្ថបទ៖ ឡូយមែន! Messi ថ្មីជនជាតិជប៉ុនវ័យ៩ឆ្នាំល្អមិនចាញ់ Messi ធំអាហ្សង់ទីនទេ (វីដេអូ)
ក្នុងវីដេអូរយៈពេល៤៨វិនាទីនេះ បង្ហាញពីការប្រកួតបាល់ទាត់ក្នុងលីករបស់ប្រទេសកាហ្សាក់ស្ថាន ដែលទឹកលិចលើកជើងទៅទៀតនៅត្រង់កន្លែងទាត់បាល់ជ្រុង (corner kick) ខណៈនៅតំបន់កណ្ដាលក៏មានដក់ទឹកច្រើនគួរសមដែរ។ ប៉ុន្តែអាជ្ញាកណ្ដាលមិនបានផ្អាកការប្រកួតនោះឡើយ តែបានបន្តឱ្យលេងធម្មតា ធ្វើឱ្យកីឡាករពីរនាក់មានការលំបាកយ៉ាងខ្លាំងក្នុងការលើកបាល់ជ្រុង។ ដំបូង កីឡាករម្នាក់បានយកដៃចាប់បាល់បោះឡើងទៅលើឱ្យមិត្តរួមក្រុមទាត់ ប៉ុន្តែអាជ្ញាកណ្ដាលមិនព្រម ហើយប្រាប់ឱ្យប្រើជើងវិញ។ ដូច្នេះមានតែវិធីមួយគត់ គឺឆ្កឹះឡើងលើ ហើយឱ្យម្នាក់ទៀតនៅក្បែរចាំទាត់បន្ត។ ក្នុងវីដេអូនេះ ក៏ឃើញមានឡានបូមទឹកមួយផងដែរ ប៉ុន្តែទំនងជាបូមមិនទាន់ស្ថានការណ៍មើលទៅ!
តោះមើលវីដេអូនេះមើល៍ ម៉េចដែរប៉ុណ្ណឹង?
