ម្ដាយឪពុកតិរិច្ឆាន ជួលកូនស្រីទាំង៤ ឲ្យថតរឿងសិច និងឲ្យក្មេងទាំងនេះ រស់នៅយ៉ាងវេទនា


ប្ដីប្រពន្ធមួយគូ ត្រូវបានចាប់ខ្លួន និងជាប់ចោទពីបទរំលោភបំពានរាងកាយ លើកុមារ ក្រោយពីពួកគេ បានធ្វើបាបកូនស្រីរបស់ខ្លួន ជាច្រើននាក់។

យ៉ាងណាមិញ បុរសជាឪពុកនេះមានឈ្មោះថា Ronnie Lee McCall អាយុ ៦១ឆ្នាំ និងនារីជាម្ដាយមានឈ្មោះថា Connie McCall អាយុ ៤០ឆ្នាំ ជាអ្នករស់នៅក្នុងរដ្ឋ Tennessee សហរដ្ឋអាមេរិក។ ជាមួយគ្នានោះ អ្នកទាំងពីរបានជួលកូនស្រីរបស់ខ្លួន ៤នាក់ទៅថតកុនកូនជ្រូក។ ដោយនៅក្នុងនោះ អ្នកទាំងពីរក៏ជាអ្នកឲ្យកូនស្រីរបស់ខ្លួន ងូតទឹកអំបិល និងបង្ខំអ្នកទាំង៤ដែលមានអាយុ ពី ៥ទៅ ១៦ ឆ្នាំ ឲ្យថតរឿងអាសអាភាស។ យ៉ាងណាមិញ អ្នកសង្កេតការណ៍បានចាប់ខ្លួន បុរសជាឪពុកនេះ ក្រោយពីប្រទះឃើញក្មេងស្រីទាំងនេះ រស់នៅយ៉ាងវេទនាដ៏គួរឲ្យខ្លោចចិត្ដ ដូចជា បាក់និងរលួយធ្មេញ មានសត្វចៃខាំ និងដង្កូវលើខ្លួន នៅក្នុងផ្ទះដ៏តូចមួយ។ បន្ថែមពីនោះ បានឲ្យដឹងថា អ្នកទាំងពីរបានយកកូនស្រីរបស់ខ្លួន ទៅកាន់ទីក្រុងដើម្បីធ្វើការណាត់ជួបជាមួយនឹងឈ្នួញ យោងទៅតាមឯកសាររបស់តុលាការ។

សម្រាប់ប្ដីប្រពន្ធចិត្ដព្រៃផ្សៃនេះ មិនទាន់ត្រូវបាន ធ្វើការកាត់ទោសឲ្យជាប់គុកប៉ុន្មានឆ្នាំនោះទេ ខណៈពេលដែលកូនស្រីទាំង៤នាក់ ត្រូវបានបញ្ជូនទៅកាន់ មជ្ឈមណ្ឌលមើលថែក្មេង។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះរឿងរ៉ាវទាំងនេះ?

រូបភាពម្ដាយឪពុកដែលជួលកូនស្រីឲ្យថតរឿងអាសអាភាស

ផ្ទះដែលក្មេងស្រីសំងំរស់នៅ

 

ប្រភពពី៖​ www.khmerload.com

Related

Strange news 964226818253198213

Post a Comment

emo-but-icon

item