ខាត់ សុឃីម និងតំណក់ឈាមប្តីក្មេង បានកូនស្រីម្នាក់ដោយវះកាត់




ភ្នំពេញ : កំពូលតារាចាស់វស្សាដែលមានជំនាញជាច្រើន លើវិថីសិល្ប:អ្នកនាងខាត់ សុឃីម

ពេលនេះបានចំណងដៃកូនស្រីម្នាក់ដោយធ្វើការវះកាត់  បន្ទាប់ពីស្ម័គ្រដឹកដៃគ្នាជាមួយស្វាមីក្មេងដែលជា

តារាចំរៀងនិងជាតារាសំដែងជំនាន់ក្រោយចូលរោងការ សំពះក្រាបផ្ទឹមនៅចំពោះមុខមេបាចាស់

ទុំសងខាងកាលអំឡុង១ឆ្នាំមុន ។

អ្នកនាងខាត់ សុឃីម និងលោកអ៊ិន សុបញ្ញាហៅផាណូបាន និយាយប្រាប់គេហទំព័រKON

អោយដឹងនារសៀលថ្ងៃនេះថា ពួកខ្ញុំរំភើបណាស់ ដោយសារ តែបានកូនស្រីម្នាក់ដូចបំណងចង់បាន។

កូនស្រីឈ្មោះបញ្ញា ហ្វូតូស្អាត បានប្រសូត្រនៅថ្ងៃទី៧តុលា ឆ្នាំ២០១៣ មានទំងន់២,7គីឡូ នៅក្នុង

សម្ភពចិត្រា នៅម្តុំផ្សារដើមគរ ដោយអនុញ្ញតិអោយគ្រូពេទ្យវះ កាត់ដោយសារតែភរិយាខ្ញុំគាត់

វ័យចំណាស់បន្តិចហើយក្បែរ៤០ឆ្នាំ ហើយសុខភាពគាត់ខ្សោយ ទើបសម្រេចធ្វើការវះកាត់តែម្តង

មុនរយះពេល៧ថ្ងៃដែលត្រូវសម្រាល។

អ្នកនាងខាត់ សុឃីមប្រាប់ដោយសម្លេងតិចៗញឹមៗថា ស្វាមី សណព្វចិត្តខ្ញុំទើបតែ

ជួនខ្ញុំមកដល់ផ្ទះដែលជាផ្ទះដែលពួកខ្ញុំរៀបការតាមប្រពៃណី (ផ្ទះល្វែងសំណង់ថ្មីកំពស់១ជាន់

ក្នុងបុរីជ័យជំនះ។

លោកផាណូ បានបន្តដោយសប្បាយចិត្តថា កាលកូនគាត់ប្រុស ច្បងឈ្មោះបញ្ញា ស្កាយ

ក៏ភរិយាខ្ញុំអោយគ្រូពេទ្យវះកាត់ដែរ ។ កាលសម្រាលកូននេះ ពួកខ្ញុំរវល់ពេកពុំបានប្រាប់មិត្តភក្រ្ត

ឬមិត្តរួមអាជីពណាម្នាក់ទេ ទើបមិនមានគេនាំគ្នាទៅសួរសុខទុក្ខ។  សំរាប់នៅថ្ងៃចេញខែ សំរាប់

គំរប់កំណើត១ខែនេះក៏ពួកខ្ញុំគ្រាន់តែរៀបចំពិធីសែនព្រេនតិចតួចទេ  មានចាស់ចូលរួមជូនពរ

ជ័យ។ ដល់រយ:ពេល១ឆ្នាំប្រហែលជារំលឹកខួបម្តងចំថ្ងៃជាមួយថ្ងៃកំណើតកូនប្រុសច្បង

ធ្វើរួមគ្នាតែម្តងហើយនឹងអញ្ជើញភ្ញៀវជួបជុំតែម្តង។ នៅពេលរដូវការនិងបុណ្យទានឆាប់ៗខាងមុខ

នេះភរិយាខ្ញុំនឹងចេញបំរើទស្សនិកជនវិញហើយ។


លោក ផាណូ ប្រាប់ថា កូនស្រីខ្ញុំមុខដុចខ្ញុំជាឪពុក ច្រើនជាងប្រពន្ធខ្ញុំ ៕


untitleduntitled


untitled164624_399626683477861_1664773684_n





ប្រភព៖ khmeronlinenews

Related

Entertainment news 3227751553807218466

Post a Comment

emo-but-icon

item