កាល​ពី​ឆ្នាំ ២០០៩ ដែល​ជា​ឆ្នាំ​ដំបូង​ក្នុង​ពាន​រង្វាន់ BIDC Cup ​ក្រុម U23 ​កម្ពុជា​បាន​គ្រង​ជើង​ឯក ហើយ​កាល​នោះ ឯកឧត្តម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ បាន​ទិញ​ម៉ូតូ​ម៉ាក Honda Dream 2009 ចំនួន ៣១ គ្រឿង ផ្ដល់​ឱ្យ​កីឡាករ​ម្នាក់​មួយ​គ្រឿង ដើម្បី​លើក​ទឹក​ចិត្ត។

គិត​ត្រឹម​ឆ្នាំ​នេះ មាន​ចំនួន ៣ លើក ​ហើយ​ដែល​ពាន​រង្វាន់​​បាល់ទាត់​យុវជន​ក្រោម​អាយុ២៣​ឆ្នាំ​ប្រចាំ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ឬ BIDC Cup បាន​បង្កើត​ឡើង និង ជា​ឆ្នាំ​ទី៣ ដែល​កម្ពុជា​​ទទួល​សិទ្ធ​ធ្វើ​ជា​ម្ចាស់​​ផ្ទះ។

ឯកឧត្តម សៅ សុខា ផ្ដល់​ម៉ូតូ​ដល់​កីឡាករ​ម្នាក់​មួយ​គ្រឿង (រួបថត៖ ប្លុក របស់andybrouwer)

BIDC Cup 2009

BIDC Cup ឆ្នាំ​ដំបូង​នេះ​បាន​អញ្ជើញ​ភ្ញៀវ​ក្នុង​តំបន់​ឥណ្ឌូចិន​​មក​ចូលរួម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី ៨ ដល់ ១៤ វិច្ឆិកា ឆ្នាំ ២០០៩ នៅ​កីឡដ្ឋាន​ជាតិ ដោយ​មាន​ក្រុម​ចូលរួម​ចំនួន ៤ រួម​មាន ក្លិបThe Vissai Ninh Binh (វៀតណាម), Hoang Anh Gia Lai (វៀតណាម), U23 ឡាវ និង U23 កម្ពុជា ជា​ម្ចាស់​ផ្ទះ។ ការ​ប្រកួត​​កាល​នោះ​ចាប់​ពី​ម៉ោង ៣ : ៣០ នាទី​រសៀល មួយ​ប្រកួត និង ៦ ល្ងាច នៅ​កីឡដ្ឋាន​ជាតិ។

ជា​លទ្ធផល​ ក្រុម​ U23 កម្ពុជា​ លើក​ពាន​ ក្រោយ​យក​ឈ្នះ​ក្រុម Hoang Anh Gia Lai នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​លទ្ធផល ២ – ១។ ក្រុម​ជើង​ឯក​កម្ពុជា​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ២ ម៉ឺន​ដុល្លារ ​ចំណែក​ឯ​ក្រុម​ជើង​ឯក​រង Hoang Anh Gia Lai ទទួល​បាន ១ ម៉ឺន​ដុល្លារ ខណៈ​ក្រុម​លេខ ៣ ទទួល​ទឹក​ប្រាក់ ៥ ពាន់​ដុល្លារ។

ក្រុម​កម្ពុជា​លើក​ពាន BIDC Cup 2009

អ្នក​ចាំទី សំរឹទ្ធ សីហា ក្លាយ​ជា​អ្នក​ចាំទី​ល្អ​ប្រចាំ​រដូវកាល ខណៈ Top Scoreបាន​ទៅ​កីឡាករ Evaldo របស់​ក្លិប Hoang Anh Gia Lai ដោយ​អ្នក​ទាំង ២ ទទួល​បាន​ពាន​រង្វាន់​ម្នាក់​មួយ​នឹង​ទឹកប្រាក់​ម្នាក់ ១ ពាន់​ដុល្លារ។

លទ្ធផល​​ប្រកួត​ BIDC Cup 2009

ថ្ងៃ​ប្រកួត​

ម៉ោង​ប្រកួត​

លទ្ធផល​

/១១/២០០៩​

: ៣០ រសៀល​

The Vissai Ninh Binh

១ – ១

U23 ឡាវ​

៦ ល្ងាច​

Hoang Anh Gia Lai

២ – ៣

U23 កម្ពុជា

១០/១១/២០០៩​

: ៣០ រសៀល

The Vissai Ninh Binh

០ – ៣

Hoang Anh Gia Lai

៦ ល្ងាច

U23 កម្ពុជា

២ – ១

U23 ឡាវ​

១២/១១/២០០៩​

: ៣០ រសៀល

U23 ឡាវ​

០ – ៣

Hoang Anh Gia Lai

៦ ល្ងាច​

U23 កម្ពុជា

០ – ១

The Vissai Ninh Binh

វគ្គ​លេខ ៣ (ប្រកួត​មុន)និង វគ្គ​ផ្ដាច់ព្រ័ត្រ

១៤/១១/២០០៩​

: ៣០ រសៀល

The Vissai Ninh Binh

១ – ០

U23 ឡាវ​

៦ ល្ងាច​

Hoang Anh Gia Lai

២ – ៣

U23 កម្ពុជា

BIDC Cup 2011

BIDC Cup 2011 ​ចាប់​ផ្ដើម​ប្រកួត​​ពី​ថ្ងៃ​ទី ៨ ដល់ ១៦ តុលា ២០១១ ដោយ​មាន​ក្រុម​ចំនួន៨ រួម​មាន ថៃ, មីយ៉ាន់ម៉ា, ឡាវ, វៀតណាម, ចិន (Hong Xiang FC) និង ម្ចាស់​ផ្ទះ​កម្ពុជា។ កាល​នោះ ​លក់​សំបុត្របាន​ប្រាក់​ជាង ៤៦​លាន​រៀល ហើយ​ប្រាក់​ទាំង​នោះ​បាន​ ប្រគល់​​ដល់​ជនរង​គ្រោះ​ដោយ​ទឹក​ជំនន់ តាម​រយៈ​កាកបាទ​ក្រហម​កម្ពុជា។

អត្ថបទ​ពាក់ព័ន្ធ៖ មីយ៉ាន់ម៉ា​ បើក​កំណត់​ត្រា​ដំបូង​របស់​ខ្លួន

វគ្គ​ជម្រុះ​តាម​ពូល ពាន​រង្វាន់ BIDC Cup 2011
ពូល A ពូល B
វៀតណាម​ កម្ពុជា​
ចិន (Hong Xiang FC) ឡាវ​
ថៃ​ មីយ៉ាន់ម៉ា​

រូប​ថត​ជា​​ច្រើន​ជុំ​វិញ BIDC Cup 2011 សូមចុចទីនេះ…

ក្រុម មីយ៉ាន់ម៉ា ​ជា​ជើង​ឯក ទទួល បាន ២ម៉ឺន​ដុល្លារអាមេរិក ស្រប​ពេល​​ ថៃ​ ក្លាយ​​ជា​ជើង​ឯក​រង​​ទទួល​បាន១ម៉ឺនប្រាំពាន់​ដុល្លារ​អាមេរិក។ ក្រុម​ម្ចាស់​ផ្ទះ កម្ពុជា និង វៀតណាម​​ជាប់​ចំណាត់​ថ្នាក់​លេខ៣ ទទួល​បាន ១ម៉ឺន​ដុល្លារអាមេរិក។ ដោយ​ឡែក ក្រុម​កម្ពុជា​ ​​ជាប់​ជា​​ក្រុម​ Fair Play ​ដោយ​ទទួល​បាន​ទឹកប្រាក់ ១​ ពាន់​ដុល្លារ​អាមេរិក​បន្ថែម។ រី​ឯ​​ពានរង្វាន់​​កីឡាករ​​ស៊ុត​បាន​ច្រើន​​​បំផុត​ក្នុង​កម្មវិធី​​បាន​ទៅ​លើ​កីឡាករ​លេខ​៩​​ថៃ Pakorn Parmpak​ ទទួល​​បាន​១​ពាន់​ដុល្លារ​អាមេរិក ដែល​​ស៊ុត​បាន​៥​គ្រាប់​តាំង​ពី​ដើម​កម្មវិធី។

ក្រុម​មីយ៉ាន់ម៉ា ​លើក​ពាន BIDC Cup 2011

លទ្ធផល​នៃ​ការ​ប្រកួត​ BIDC Cup 2011
ថ្ងៃ​ប្រកួត​ ពូល​ លទ្ធផល​ ទីលាន​
៨ តុលា ២០១១​ A វៀតណាម​ ១ – ១ ចិន​ ពហុ​កីឡដ្ឋាន​ជាតិ​
B កម្ពុជា ២ – ០ ឡាវ​
១០ តុលា ២០១១​ B ឡាវ​ ០ – ៤ មីយ៉ាន់ម៉ា​​
A ចិន​ ២ – ៧ ថៃ​
១២ តុលា ២០១១​ A ថៃ​ ៣ – ០ វៀតណាម​
B មីយ៉ាន់ម៉ា ២ – ២ កម្ពុជា
១៤ តុលា ២០១១​ Semi Final ថៃ​ ២ – ១ កម្ពុជា
មីយ៉ាន់ម៉ា Pen ៦ – ៥ (១ – ១) វៀតណាម​
១៦ តុលា ២០១៣​ Final ថៃ​ ១ – ២ (១ – ១ )​ មីយ៉ាន់ម៉ា

ពាន​រង្វាន់ BIDC Cup 2013

មាន​ក្រុម​ចូលរួម​ចំនួន​ ៦ ក្រុម​ដោយ​បែង​ចែក​ជា ២ ពូល ក្នុង​នោះ​ពូល A មាន វៀតណាម ថៃ និង មីយ៉ាន់ម៉ា ចំណែក​ពូល B មាន កម្ពុជា  ឡាវ និង ម៉ាឡេស៊ី។ ឆ្នាំ​នេះ​ការ​ប្រកួត​មាន​​ផ្សាយ​​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា (TVK) នៅ​ថ្ងៃ​បើក​ឆាក និង មាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ MY TV នៅ​ប្រកួត​បន្តបន្ទាប់។ ចំណែក​សំបុត្រ​ចូល​ទស្សនា​មាន​លក់ ៤ ពាន់​រៀល នៅ​កន្លែង​មាន​ម្លប់ និង ២ ពាន់​រៀល​នៅ​កន្លែង​​អង្គុយ​ខាង​ក្រៅ​ជុំ​វិញ​ទីលាន​ប្រកួត។

ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធ​កីឡា​បាល់ទាត់កម្ពុជា ចាប់​ពូល BIDC Cup 2013

អត្ថបទ​ពាក់ព័ន្ធ៖ U23កម្ពុជា​ត្រូវ​ប្តូរ​ឲ្យ​ជួប​ក្រុម​ខ្លាំង​ថ្ងៃ​​បើក​ឆាក​BIDC Cup 2013

ធនាគារ BIDC នឹង​បន្ថែម​ទឹក​ប្រាក់ ១ ម៉ឺន​ដុល្លារ​ដល់​ក្រុម កម្ពុជា ឬ វៀតណាម ដែល​មាន​លទ្ធភាព​ដណ្ដើម​ជយលាភី​ពី​លើ​ទឹក​ប្រាក់ ២ ម៉ឺន​ដុល្លារ ដែល​រង្វាន់​តម្កល់​​ស្រាប់ និង បន្ថែម ៥ ពាន់​ដុល្លារ ប្រសិន​ក្រុម​​ណាមួយ​ក្នុង​ចំណោម ២ នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ ២ ពី​លើ​ប្រាក់​រង្វាន់ ១ ម៉ឺន​ដុល្លារ​ដែល​ត្រៀម​ទុក។ មិន​តែ​ប៉ុណ្ណោះ កីឡាករ​ទាត់​ចូល​ទី​ច្រើន​ជាង​គេ, កីឡាករ​ល្អ​ជាង​គេ និង អ្នក​ចាំ​ទី​ល្អ នឹង​ទទួល​បាន​ថវិកា ម្នាក់ ១ ពាន់​ដុល្លារ​អាមេរិក៕

យើងរង់ចាំ​តាម​ដាន​ទាំងអស់​គ្នា​ថា តើ​ក្រុម​មួយ​ណា​នឹង​លើក​ពាន​រង្វាន់ BIDC Cup 2013 នេះ?

អត្ថបទ៖ ម៉ឺន រស្មី