ឈិន ឡុង ចង់ឲ្យ​មាន​គ្រោះធម្មជាតិ​ កើត​ឡើង​ញឹកញាប់​


ប្រភព Lookingtoday

ចិន៖ ក្នុងកម្មវិធីផ្សព្វផ្សាយ ខ្សែភាពយន្តថ្មីមួយ របស់លោក ឈិន ឡុង កាលពីពេលថ្មីៗនេះ លោក បានប្រាប់ថា “លោកចង់ឲ្យមានគ្រោះធម្មជាតិ កើតឡើង ឲ្យបានញឹកញាប់”។

លោក ឈិន ឡុង បាននិយាយបន្ថែមថា “ការពិតទៅ ខ្ញុំមិនគួរនិយាយបែបនេះនោះទេ។ ជូនកាលខ្ញុំពិតជាចង់ឃើញប្រទេសមួយចំនួន ជួបគ្រោះធម្មជាតិ ព្យុះស៊ូណាមិ ឬក៏រញ្ជួយផែនដីខ្លាំងណាស់ ព្រោះពេលដែលគ្រោះធម្មជាតិទាំងនោះ កើតឡើង អ្នកនឹងឃើញពិភពលោកទាំងមូល និងនាំគ្នាមកជួយមិនខាន។

ខ្ញុំសប្បាយចិត្ត។ តែប្រសិនបើគ្មាន គ្រោះធម្មជាតិទាំងនោះ កើតឡើងទេ គ្រប់គ្នានឹងមិនធ្វើអ្វីទាំងអស់ គឺមានតែរឿងឈ្លោះគ្នា វាយគ្នា។ ខ្ញុំពិតជាមិនចង់ឃើញ ទិដ្ឋភាពបែបនោះ កើតឡើងនោះទេ”៕

ប្រភពពី៖​ www.khmer-note.com

Related

Entertainment news 7798737354831066531

Post a Comment

emo-but-icon

item