ក្មេងប្រុសនៅខេត្ដកំពង់ចាម អាយុ ២ឆ្នាំ ៣ខែ ចេះព្យាបាលជំងឺ សន្លាក់ដៃជើង ផ្អើលមនុស្សជាច្រើនទៅមើល (វីដេអូ)
https://newskhmer24.blogspot.com/2013/10/blog-post_5234.html
កាលពីពេលកន្លងនេះ ក្មេងប្រុសម្នាក់ ដែលជាអ្នករស់នៅក្នុងខេត្ដកំពង់ចាម បានទទួលភាពល្បីល្បាញ ទូទាំងប្រទេស ក្រោយពីចេះព្យាបាលសន្លាក់ដៃជើង ខ្វិនដៃ និងជើង។
ជាមួយគ្នាតាមប្រភពព័ត៌មានរបស់ ទូរទស្សន៍ហង្សមាស ដែលបានបានចាក់ផ្សាយផ្ទាល់ និងបានបញ្ចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេតនោះ បានបង្ហាញឲ្យឃើញពី ក្មេងប្រុស អាយុ ២ឆ្នាំ ៣ខែម្នាក់ ចេះព្យាបាលជំងឺនិងមាន ប្រជាពលរដ្ឋជាច្រើននាំគ្នា អង្គុយរងចាំព្យាបាលជំងឺ យ៉ាងរណូករណែល នៅខាងក្រោមផ្ទះ។ តាមប្រភពព័ត៌មានក៏បានបញ្ជាក់ឲ្យដឹងទៀតថា ក្មេងប្រុសនេះ មានឈ្មោះថា គង់ កេន អាយុ ២ឆ្នាំ ៣ខែ និងមានឪពុកឈ្មោះថា បាន គង់ អាយុ ២៥ឆ្នាំ រីឯម្ដាយឈ្មោះ ផាតសឿន អាយុ ២២ឆ្នាំ ដែលក្មេងប្រុសនេះគឺជាកូនដំបូង។ សម្រាប់អ្នកភូមិទាំងឡាយ ដែលបានចូលមកទទួលការព្យាបាលពី ក្មេងប្រុសនេះ បានហៅក្មេងនេះថា ព្រះអង្គ។
ចង់ដឹងពីព័ត៌មានលំអិត សូមទស្សនាវីដេអូទាំងអស់គ្នា៖
