តារា​ចម្រៀង​ប្រុស​ដែល​មាន​ប្រជាប្រិយ​១០រូប​ប្រចាំ២០១៣


រាប់​ពី​លេខ ១០ ទៅ​ ថ្ងៃ​នេះ nob70 នឹង​បង្ហាញ​ពី​តារា​ចម្រៀង​លំដាប់​ពិភព​លោក ១០ រូប​ដែល​មាន​ប្រជាប្រិយភាព​ជាង​គេ​ក្នុង​ឆ្នាំ​ ២០១៣។ តើ​តារា​ទាំង ១០ រូប​នេះ មាន​តារា nob70 របស់​អ្នក​ដែរ​ឬ​ទេ? ចង់​ដឹង​ច្បាស់ តោះ ! តាម​ដាន​ទាំង​អស់​គ្នា។

 

ចំណាត់​ថ្នាក់​លេខ ១០ បាន​ទៅ​លើ Justin Bieber។ JB ជា​តារា​​ចម្រៀង​ជនជាតិ​កាណាដា​មួយ​រូប ដែល​មាន​អ្នក Follow នៅ​លើ Twitter ចំនួន ៤១ លាន​នាក់។

 

10

 

ចំណែក​ឯ​លេខ ៩ គឺ​លោក David Guetta ជា​អ្នក​ចម្រៀងផង និង​ជា​អ្នកនិពន្ធ​តន្រ្ដី​ផង។ សព្វ​ថ្ងៃ​លោក​មាន​អ្នក​គាំ​ទ្រ ៤៣ លាន​នាក់​ក្នុង​ហ្វេសបុក ចំណែក​ឯ​ Twitter វិញ​គឺ​មាន​ ១០ លាន​នាក់។ បទ​ដែល​ធ្វើ​ឱ្យ​លោក​ល្បី​គឺ​បទ ” When Loves Take Over ” ចេញ​លក់​កាល​ពី​ឆ្នាំ​ ២០០៩។

 

9

 

លេខ ៨ គឺ​បាន​ទៅ​លើ​តារា​ចម្រៀង​ប្រុស​​ក្បាល​ត្រងោល​ Pitbull។ ” Give Me Everything ” ជា​បទ​ដែល​ធ្វើ​ឱ្យ​គេ​ស្គាល់ Pitbull ល្បី​រន្ទឺ​ជុំ​វិញ​ពិភព​លោក។ អ្នក​គាំ​ទ្រ​របស់​លោក​មាន ៣៤ លាន​នាក់​ក្នុង​ហ្វេសបុក ហើយ Twitter វិញ​គឺ​ ១២ លាន​នាក់។

8

 

ងាក​មក​រក​លេខ ៧ វិញ គឺ​លោក Jeson Derulo ម្ចាស់​បទ ” Watcha Say ” ចេញ​លក់​កាល​ពី​ឆ្នាំ ២០០៩ មាន​អ្នក​ទាញ​យក​ចំនួន ៥ លាន​នាក់។ ឥឡូវ​នេះ​លោក​មាន​អ្នក​គាំទ្រ ១០ នាក់​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសបុក រីឯ​ Twitter មាន ២ លាន​នាក់។

7

 

លេខ ៦ ធ្លាក់​ទៅ​លើ​ដៃ​របស់​​តារា​ចម្រៀង​ដែល​ទើប​តែ​បង្ហើប​ប្រាប់​គេ​ឯង​ថា លោក​បាន​បាត់បង​ភាព​កំលោះ​តាំង​ពី​អាយុ ៨ ឆ្នាំ គឺ Chris Brown។ Chris Brown ទទួល​បាន Grammy Award នៅ​ឆ្នាំ ២០១១ តាម​រយៈ Album F.A.M.E។ អ្នក​គាំ​ទ្រ​ដែល​បាន​ចុច​ Like លើ​ Page របស់​លោក​មាន​ដល់​ទៅ ៣០ លាន​នាក់ ហើយ ១២ លាន​នាក់​ទៀត​ គឺ Follow តាម​រយៈ Twitter។

6

 

លេខ ៥ មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា​ប្រហែល​ជា​មិន​សូវ​ស្គាល់​ទេ ហើយ​ nob70 ក៏​មិន​ស្គាល់​ដែរ។ លោក Taio Cruz ជា​ម្ចាស់​បទ ” Break Your heart ”។ បច្ចុប្បន្ន​នេះ​មាន​មនុស្ស ១ លាន​នាក់​កំពុង​តែ Follow លោក​លើ Twitter ចំណែក​ឯ​ហ្វេសបុក​វិញ​មាន ១០ លាន​នាក់​បាន​ចុច​ Like លើ Official Page របស់​លោក។

5

 

លេខ ៤ nob70 ជឿជាក់​ថា​មិត្ត​អ្នក​អាន​ពិត​ជា​ស្គាល់​ច្បាស់​ហើយ គឺ​លោក Adam Levine ម្ចាស់​បទ ” One More Night”។ Adam ទទួល​បាន​ពាន Grammy Award ចំនួន ៣ ពាន , ២ ពាន​ពី Music Award ចំណែក​ឯ ២ ទៀត​បាន​មក​ពី American Music Award។ ឥឡូវ​នេះ Adam Levine មាន ២ លាន Facebook Fan និង ៤ លាន Twitter Followers។

4

 

ចំណាត់​ថ្នាក់​លេខ ៣ គឺ​ជា​តារា​ចម្រៀង​ដែល​មាន​អ្នក​គាំ​ទ្រ​លើ Facebook ចំនួន ២៩ លាន​នាក់ និង ១១ លាន​លើ Twitter។ ក្រៅ​ពី​ទទួល​បាន​ពាន​ជា​ច្រើន​នោះ Drake ក៏​មាន​ Album ឆ្នាំ​ ២០១៣ មួយ​មាន​ឈ្មោះ​ថា Nothing was the Same ដែល​ជា Album ធ្វើ​ឱ្យ​លោក​ល្បី​ជុំ​វិញ​ពិភព​លោក។

3

 

អីយ៉ាស់ ! Usher តារា​ចម្រៀង​ដែល​ជា​អ្នក​ធ្លាប់​បង្ហាត់​បង្រៀន Justin Bieber ឱ្យ​ឈាន​ជើង​ចូល​សិល្បៈ​លើក​ដំបូង​ពេល​នេះ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ លើ​តារា​ងតារា​ដែល​មាន​ប្រជាប្រិយភាព​ឆ្នាំ ២០១៣។ អ្នក​គាំ​ទ្រ​មាន ៤០ លាន​នាក់​លើ Facebook និង ១ លាន​នាក់​លើ Twitter។

2

 

លេខ ១ គឺ​ធ្លាក់​ទៅ​លើ​ម្ចាស់​បទ ” Lazy Song ” ​Bruno Mars។ ” Just the way your are ”, “ Grenade ” និង ” When I was your man ” សុទ្ធ​តែ​ជា​បទ​ដែល​ធ្វើ​ឱ្យ​លោក​មាន​ឈ្មោះ​ល្បី​លំដាប់​ពិភព​លោក​លេខ ១ ប្រចាំ​ឆ្នាំ ២០១៣។ អ្នក​គាំ​ទ្រ​មាន ៣៧ លាន​នាក់នៅ​ហ្វេសបុក និង ១០ លាន​ទៀត​គឺ​នៅ​លើ Twitter។

1

ឆ្នាំ​នេះ Bruno Mars ជាប់​លេខ ១ ជា​តារា​ដែល​មាន​ប្រជាប្រិយភាព​ជាង​គេ​។ ចុះ​ឆ្នាំ​ក្រោយ​តើ​អ្នក​ណា​ទៅ​ហ្ន៎?


ដោយ nob70
ប្រភព៖ top10click

ប្រភពពី៖​ www.nob70.com

Related

Entertainment news 4080070205402880504

Post a Comment

emo-but-icon

item