ការសិក្សាបង្ហាញថា ក្នុងមួយថ្ងៃៗមនុស្សឆែកទូរសព្ទពី ១១០ ទៅ ១៥០ដង
យោងតាមទិន្នន័យប្រមូលបានពីកម្មវិធី (app) Locket បានឱ្យដឹងថា ជាមធ្យមអ្នកប្រើទូរសព្ទតែងឆែកមើលទូរសព្ទរបស់គេ ៩ដងក្នុងមួយម៉ោង និងដោះសោ (unlock) ទូរសព្ទ ១១០ដងក្នុងមួយថ្ងៃ ហើយសកម្មខ្លាំងបំផុតចន្លោះពីម៉ោង ៥ល្ងាចដល់ម៉ោង ៨យប់។
អាន៖ រថយន្តប្រើហ្គាសនិងប្រើសាំងពលរដ្ឋនិយាយអីខ្លះ?
តាមរបាយការណ៍ដដែលនេះ ឱ្យដឹងទៀតថា user ឆែក device របស់ខ្លួនជាមធ្យមមានន័យថា គឺចុចលើប៊ូតុង Home ដើម្បីមើល screen ទូរសព្ទ ឬដោះសោ ១១០ដង/ថ្ងៃ។ ១ម៉ោងៗមានអ្នកឆែកមើលចន្លោះពី ៤ដង ទៅ ៩ដង។ សកម្មភាពឆែកមើលច្រើនបំផុតគឺនៅចន្លោះពីម៉ោង ៥ល្ងាច ទៅ ៨យប់ គឺមានរហូតដល់ទៅ ៧៥% នៃអ្នក unlock ទូរសព្ទ និងប្រើធ្វើសកម្មភាពផ្សេងៗលើនោះ។ ចំណែកចន្លោះពេលពីម៉ោង ៣ព្រឹក ដល់ ៥ព្រឹកមានអ្នកឆែកទូរសព្ទ ២៤% ដែលតួលេខនេះស្មើនឹង ១ភាគ៤។
រីឯលោក Charlie Warzel ជាការីនិពន្ធរងទទួលបន្ទុកផ្នែកបច្ចេកវិទ្យារបស់គេហទំព័រ buzzfeed បានកត់សំគាល់ថា តួលេខអ្នកឆែកទូរសព្ទអាចកើនខ្ពស់ជាងតួលេខខាងលើទៅទៀត ពោលអាចមានដល់ ១៥០ដង/ថ្ងៃ។ មនុស្សធ្វើការឆែកទូរសព្ទរបស់គេ ជាមធ្យម ផ្ញើសារចំនួន ២៣ដង សន្ទនាទូរសព្ទ ២២ដង និង ១៨ដងសម្រាប់សកម្មភាពផ្សេងទៀត។
សូមចុចអាន៖ ឃើញរថយន្ត Google ដើរថតនៅតំបន់ជនបទមួយក្នុងប្រទេសកម្ពុជា
ចុចត្រង់នេះ ដើម្បីតាមដានព័ត៌មានបច្ចេកវិទ្យាថ្មីៗ …
