ប្រយោជន៍នៃការ បរបោសអង្អែល មុនពេលរួមភេទ
ការបរបោសអង្អែល មុនពេលរួមភេទ ត្រូវបានចាត់ទុកថាជាអ្វីៗ ដែលបុរសម្នាក់ គួរតែធ្វើចំពោះដៃគូ ដើម្បីត្រៀមខ្លួនរួមភេទ។ បច្ចុប្បន្ននេះ ការបរបោសអង្អែលមុន ពេលរួមភេទបានក្លាយ ផ្នែកមួយដ៏សំខាន់នៃ បទពិសោធន៍រួមភេទ ទាំងមូលតែម្តង។
ពិតណាស់ការរួមភេទ ដោយមិន បានគ្រោងទុក និងគ្មានការបរបោស អង្អែលអ្វីសោះពេលខ្លះ អាចជាបទពិសោធន៍រួមភេទដ៏ ល្អបំផុត ប៉ុន្តែជាទូទៅស្ត្រីភាគច្រើន នឹងយល់ព្រមថា វាគឺជាការរួមភេទដ៏ល្អ បាននៅពេលដែល អ្នកបានសិក្សាអំពីសារៈសំខាន់ នៃការបរបោសអង្អែល មុនពេលរួមភេទសិន។ បែបបទនៃការបរបោស អង្អែលដ៏ប្រុងប្រយ័ត្ន នឹងផ្តល់ជាការសប្បាយដល់ ដៃគូរទាំងពីរកាន់តែខ្លាំង ព្រមទាំងធ្វើអោយ ពិសោធន៍ខាងរួមភេទ កាន់តែរីករាយទៀតផង។
ដើម្បីបន្ថែមគ្រឿង ដល់ជីវិតផ្លូវភេទរបស់អ្នក
ដើម្បីទទួលបានការសម្រើប និងការសប្បាយ ដល់កម្រិតខ្ពស់បំផុត បុរសត្រូវតែបន្តការ បរបោសអង្អែលដល់ ខាងស្រីអោយបានយូរ ដើម្បីអោយលិង្គរឹង ហើយខាងស្រីត្រូវ ធ្វើដូចគ្នាដើម្បីអោយ មានការបញ្ចេញទឹករំអិល ទ្វារមាសច្រើន។
អ្នកឯកទេសខាង ការរួមភេទភាគច្រើន យល់ថាគ្មានអ្វីសំខាន់ជាង ការចំណាយពេលអោយ បានច្រើនសម្រាប់ ការបរបោសអង្អែល មុនពេលរួមភេទឡើយ។ ចូរចាប់ផ្តើមរួមភេទ នៅពេលដៃគូ ទាំងសងខាងកំពុងតែស្ថិតក្នុងការ ស្រើបស្រាលខ្ពស់បំផុត និងពិបាកគ្រប់គ្រងចំណង់ផ្លូវភេទ។
ការបរបោសអង្អែលមុន ពេលរួមភេទគឺ ជាការផ្សំគ្នានៃសកម្មភាពជាច្រើន ដូចជា ការអោប ការអង្អែលថ្នមៗ ការដោះសម្លៀកបំពាក់អោយគ្នា ការថើប និងការប្រើមាត់រួមភេទ។ សំណួរសួរថា ហេតុអ្វីបានជា ការបរបោសអង្អែល មុនពេលរួមភេទ មានសារៈសំខាន់? ដំបូងឡើយ បុរសដែល ចេះថ្នាក់ថ្នម និងថើបដៃគូររបស់គេ ហើយដឹងពីរបៀប បរបោសអង្អែលអោយ ដៃគូពេញចិត្ត នោះច្រើនតែរកឃើញថា ដៃគូររបស់ពួកគេនោះ មិនត្រឹមតែពេញចិត្ត ក្នុងការរួមភេទកាន់តែច្រើន ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើអោយដៃគូ ទទួលបានចំនុចកំពូល កាន់តែស្រួលដែរ។ ស្ត្រីភាគច្រើនត្រូវការ ការភ្ញោចអោយបានយូរ ដើម្បីទទួលបានសម្រើបដ៏ ពេញលេញមួយ ហើយការបរបោស អង្អែលមុនពេលរួមភេទនេះ នឹងផ្តល់នូវតម្រូវការរបស់ នាងបាន៕