កម្មកររោងចក្រកាត់ដេរម្នាក់ គាបក្បាលចូលម៉ាស៊ីនយ៉ាងរន្ធត់


ចិន៖ តាមប្រភពពត៌មាន បានអោយដឹងថា កម្មកររោងចក្រ កាត់ដេរសំលៀកបំពាក់ម្នាក់ ជួបគ្រោះថ្នាក់ គាបក្បាលចូលក្នុង ម៉ាស៊ីនគួរអោយរន្ធត់បំផុត ខណៈពេលដែលកំពុង បំពេញការងារ។ តាមការរាយការណ៍⁣ របស់ភ្នាក់ងារសារពត៌មាន បានអោយដឹងផងដែរថា ហេតុការណ៍នេះកើតឡើង នៅក្នុងរោងចក្រកាត់ដេរ សំលៀកបំពាក់មួយកន្លែង នៅក្នុងតំបន់ Wenzhou ភាគខាងកើតខេត្ត Zhejiang ប្រទេសចិន។ ក្នុងហេតុការណ៍ គួរអោយរន្ធត់នោះផងដែរ ត្រូវបានគេ អោយដឹងទៀតថា កម្មករម្នាក់ ត្រូវបានសន្លប់ បាត់បង់ស្មារតី⁣ បាត់ទៅហើយមុនពេលដែល មានគេមកឃើញនោះ ហើយទាំងកម្មករ ដែលធ្វើការជាមួយគ្នា ព្រមជាមួយនឹង ក្រុមអ្នកជួយសង្គ្រោះ បានខឹតខំប្រឹងប្រែង យ៉ាងខ្លាំងដើម្បីជួយ សង្គ្រោះបុរសម្នាក់នោះ។ គួរបញ្ជាក់ផងដែរថា គេមិនទាន់ដឹងពីមូលហេតុ ច្បាស់លាស់ដែល ធ្វើអោយកម្មករម្នាក់នេះ⁣ គាបក្បាលជាប់ នឹងម៉ាស៊ីនមួយនេះឡើយ ហើយពេលនេះ គេកំពុងតែធ្វើការជួយសង្គ្រោះជនរងគ្រោះនៅឯមន្ទីពេទ្យ៕

article-0-18E66DB400000578-257_634x480

article-0-18E66E1300000578-287_634x467

article-0-18E66DB000000578-489_634x468

ប្រភពពី៖​ www.khmer-note.com

Related

International news 2103670882914771305

Post a Comment

emo-but-icon

item