អ្នកគ្រប់គ្រង ផលិតកម្មម្នាក់ជាប់គុក២ឆ្នាំ ព្រោះតែរួមរក្ស័ ជាមួយក្មេងអាយុ១៣ឆ្នាំ


សឹង្ហបូរី⁣៖ យោងតាមអត្ថបទពត៌មាន របស់កាសែត The Straits Times បានអោយដឹងថា លោក Mohamed Aziz ដែលជា អ្នកគ្រប់គ្រង ផលិតកម្មមួយត្រូវ បានជាប់គុករយៈពេល២ឆ្នាំ ពីបទរួមរក្ស័ ជាមួយក្មេងស្រីវ័យ១៣ឆ្នាំ ដែលជាអនិតិជន។ ប្រភពពត៌មាន បានបន្តអោយដឹងដែរថា ពួកគេទាំង២នាក់ បានស្គាល់គ្នា ហើយរាប់អានគ្នា តាមប្រពន្ធ័បណ្តាញសង្គម អនឡាញមួយ និង បានស្រលាញ់គ្នា ទាំងវ័យមិនសមស្រប។ លុះដល់ថ្ងៃមួយ លោក Mohamed Aziz បានទៅទទួលមិត្តស្រី ដែលអាយុទើបតែ ១៣ឆ្នាំ នោះពីសាលារៀន រួចក៍ហួសចូល សណ្ឋាគារ រួមរក្ស័ជាមួយគ្នា រហូតបានសំរេច។ ប៉ុន្តែជាអកុសលនោះ ការរួមរក្ស័ របស់ពួកគេ ត្រូវបានបែកធ្លាយ ហើយលោក Mohamed Aziz ដែលជាអ្នកគ្រប់គ្រង ផលិតកម្ម ក្នុងវ័យជាង២០ឆ្នាំ ត្រូវបានតុលាការ សឹង្ហបូរី សំរេចចោទប្រកាន់ ពីបទរួមរក្ស័ ជាមួយអនិតិជន វ័យទើបតែ ១៣ឆ្នាំ ហើយត្រុវដាក់ទោស អោយជាប់គុករយៈពេល២ឆ្នាំផងដែរ៕

agesex

ប្រភពពី៖​ www.khmer-note.com

Related

Strange news 66826879994132548

Post a Comment

emo-but-icon

item