បុរសម្នាក់ ជះសាំងដុត អតីតសង្សារចាស់ ក្រោយពេលបែកគ្នា


ចិន៖ យោងតាមរបាយការណ៍ សារពត៌មាន Chinanews បានអោយដឹងថា ក្មេងស្រីអាយុ ១៦ឆ្នាំម្នាក់ បានរងរបួស យ៉ាងទម្ងន់ ក្រោយពីអតីតសង្សារចាស់ របស់ខ្លួនជះសាំងដុតទាំងរស់។ ហេតុការណ៍មួយនេះ បានកើតឡើង កាលពីថ្ងៃ ចន្ទ័ ថ្មីៗនេះ នៅក្នុងខេត្ត ជីលីន ប្រទេសចិន។ តាមសំដីរបស់ប៉ូលីស បានអោយដឹងដែរថា ជនល្មើសមានឈ្មោះថា Xu Peng អាយុ២៦ឆ្នាំ ព្រោះតែគេ ខូចចិត្ត រឿងជនរងគ្រោះ ដែលត្រូវ ជាអតីតសង្សារចាស់ សុំបែកគ្នា ទើបគេដាច់ចិត្ត យកសាំងជះ ទៅលើខ្លួននាង ហើយដុតទាំងរស់តែម្តង។ ប្រភពពត៌មាន ដដែលបានបន្ត អោយដឹងទៀតថា ជនល្មើសបានប្រើប្រាស ដបស្រាដែលច្រកសាំង 550ml  រួចឈរចាំ ជនរងគ្រោះនៅ មុខផ្ទះរបស់នាង លុះពេលនាងចេញ ពីផ្ទះជនល្មើសក៍ ចាប់ផ្តើមធ្វើ សកម្មភាពតែម្តង ដោយគ្មានការ លើកលែងឡើយ។ គួរបញ្ចាក់ផងដែរថា ការដុតទាំងរស់នេះ ធ្វើអោយខ្លួនប្រាណ ជនរងគ្រោះ រងការឆេះឆាប អស់៣០ភាគរយ ហើយពេលនេះនាងកំពុងតែ សំរាកព្យាបាល នៅមន្ទីពេទ្យ ចំណែកជនល្មើស ត្រូវសមត្ថកិច្ច ចាប់ខ្លួនបញ្ជូនសំនុំរឿង ទៅកាន់តុលាការ ដើម្បីកាត់ទោសទៅ តាមផ្លូវច្បាប់ផងដែរ៕

រូបភាពដំណាង

រូបភាពដំណាង

ប្រភពពី៖​ www.khmer-note.com

Related

Strange news 4875425518682665771

Post a Comment

emo-but-icon

item