អាជ្ញាធរ​ចិន​ឈឺក្បាល​និង​សម្រស់​របស់​ Fan Bingbing


តារាសំដែង និងម៉ូដែល​ដ៏ល្បីល្បាញ​របស់​ចិន​ ត្រូវ​បាន​គេ​ស្គាល់ថា​ជាតារា​ដែល​មាន​ដង​ខ្លួន និង​មុខ​មាត់​ទាក់​ទាញ​បំផុត​ ជាហេតុ​ធ្វើ​ឲ្យ​នារី​ៗ​ជា​ច្រើន​ចំណាយ​ប្រាក់​វះ​កាត់កែសម្ផស្ស​ធ្វើ​ឲ្យ​ដូច​នាង។

តែរឿង​នេះ កំពុង​តែធ្វើ​ឲ្យ​អាជ្ញាធរ​ឈឺក្បាល​ព្រោះ មាន​នារី​ជាច្រើន​មាន​មុខ​មាត់​ដូច​នាង​ Fan Bingbing ស្រប​ពេល​ដែល​កំពស់ និង​សម្តី​សំដៅ​មិន​ដូច​គ្នា ជាពិសេស​គឺខុស​ពី​អត្ត​សញ្ញាណ​ដើម។

កាល​ពីពេលថ្មីៗនេះ មាននារី​២នាក់ ដែល​មាន​មុខ​មាត់​ដូច​នាង​ Fan Bingbing ត្រូវ​បានឃាត់​ខ្លួន​ដោយ​សារ​តែ​មុខ​របស់​ពួក​នាង ខុស​ពី​ផ្ទៃ​មុខ​ដែល​នៅ​នឹង​អត្តសញ្ញាណប័ណ្ឌ និងលិខិតឆ្លង​ដែន។ ការឃាត់​ខ្លួននេះ​ត្រូវ​បាន​ធ្វើ​ឡើងនៅ កំពង់ផែ​ហ្កុ​ង​បេ នៅ​ក្រុង​ហ្ស៊ូ​ហៃ ហើយ​ប៉ុលីសថា​ គ្រាន់តែធ្វើ​ការ​សាក​សួរ​តែប៉ុណ្ណោះ។

ស្រ្តី​ទាំងនោះ​បាន​ប្រាប់ថា នាង​បាន​វះកាត់​ត​ច្រមុះ ដាក់​ត្របកភ្នែក​២​ជាន់​ ​ច្រិប​ចង្ការនិង​ថ្គាម​អោយ​តូច​និង​វះកាត់​​ភ្នែក​អោយ​ធំ ។​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ ពួកគេ​ត្រូវ​បង្ហាញ​រូបថត​កាលពី​មុន​ពេល​ធ្វើ​ការវះកាត់ និង​រូប​ឆ្អឹង​ដែល​ត្រូវបាន​វះកាត់​​ចេញ ធ្វើ​យ៉ាងណា​ឲ្យ​ដូច​​ Fan Bingbing បេះ​បិតតែម្តង​៕

 

3685fan_bingbing.jpg
ប្រភពពី៖​ www.neavea.com

Related

Entertainment news 2317250944819242025

Post a Comment

emo-but-icon

item