មើល​សំលៀក​បំពាក់​របស់​ Lady Gaga ដូចអី​ដែរ..?


តារាចំរៀង​ប៉ុប ដ៏ល្បីល្បាញ​ជន​ជាតិ​អាមេរិក នាង Lady Gaga មិន​ដែល​ជិនណា​យ​នឹង​ការ​បង្ហាញ វត្តមាន​ជាមួយ​ម៉ូដ​សំ​លៀក​បំពាក់​ប្លែក​ៗ ឆ្កួត​នៅរាល់​ពេល​នាង​ត្រូវ​បង្ហាញ​ខ្លួន​ជាសាធារណៈ​ម្តងៗ។

តួរ​យ៉ាង​នៅ​ឯពិធី​ដាក់​បង្ហាញ​អាល់ប៊ុមថ្មី Art POP នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​កាល​ពីពេលថ្មី​ៗនេះ នាង​ Lady Gaga បាន​បញ្ចេញ់​ឈុត​អាវ​រោម​សត្វ​មានពាក់​ដោយ​មួក​ដ៏ធំ បិទភ្នែក​ស្ទើ​មើល​មិន​ឃើញ​មុខ។

សំលៀក​បំពាក់នេះ​ត្រូវ​បាន​គេ​ដឹងថា ទើប​តែ​បាន​ស្លៀក​ដោយ​តារាម៉ូដែល​លើក​ទី​មួយ​នៅ​ទីក្រុង​បារីស ប្រទេស​បារាំង​នៅ​ឯ​ការ​បង្ហាញម៉ូដ​សំលៀក​បំពាក់ថ្នាក់ខ្ពស់ ហើយ​ជាលើក​ទី២​ប៉ុណ្ណោះ ដែល​គេ​បានឃើញ តារាចំរៀង​អាមេរិក​រូប​នេះ ស្លៀក​វា។

គូរ​រំលឹកថា កាល​ពីពេលថ្មី​ៗ​កន្លង​ទៅ នាង​ Lady Gaga បាន​បង្ហាញ​ខ្លួនជាមួយ​នឹង​មិត្ត​ប្រុស ក្នុងឈុត​សំលៀក​បំពាក់​ស្បៃ មើល​ឃើញ​សាច់​ក្នុង​ទាំងអស់ ចូលទី​កាន់​ភោជនីយដ្ឋា​នមួយ​កន្លែង​នៅ​សហរដ្ឋ​អាមេរិក៕

2258lady_gaga.jpg
ប្រភពពី៖​ www.neavea.com

Related

Entertainment news 2090468946219290157

Post a Comment

emo-but-icon

item