ថៃមិនបានបញ្ជូនឈុត U23 សុទ្ធ មក BIDC Cup ទេ
ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំរបស់ថៃដែលត្រៀមបញ្ជូនមកចូលរួមប្រកួត BIDC Cup 2013 នៅដើមខែវិច្ឆិកានេះ មិនមែនជាឈុត U23 ដែលត្រៀមស៊ីហ្គេមនៅមីយ៉ាន់ម៉ានោះទេ គឺមានតែប្រមាណ៥នាក់ប៉ុណ្ណោះ ហើយ៤នាក់ទៀតមកពីឈុត U19 ។ នេះបើតាមគេហទំព័រ goal.com របស់ថៃ។
សូមចុចអាន៖ U23កម្ពុជាត្រូវប្តូរឲ្យជួបក្រុមខ្លាំងថ្ងៃបើកឆាកBIDC Cup 2013
កីឡាករទាំង៤នាក់ដែលកំពុងស្ថិតក្នុងបញ្ជី U23 ថៃ សម្រាប់ត្រៀមស៊ីហ្គេមមាន អ្នកចាំទី អានុស៊ីត តឿមមី ដែលធ្លាប់លេងនៅ AFF U19 Championship 2013 របស់ Bangkok United ខែ្សការពារ អេកាស៊ីត ឆាវបុត្រ របស់ Paknampho FC និង សាក់កាដា ហ្វាយអ៊ីន មកពី Osotspa Saraburi FC ។ ខ្សែបម្រើ សារ៉ាត់ យូយេន របស់ Nakhonrachasima FC និងខ្សែប្រយុទ្ធ BEC Tero Sasana អានុន សាន់ម៉ាត ក៏មានមុខក្នុងឈុតនេះដែរ។
ចំណែកកីឡាករទាំង៤នាក់ ដែលធ្លាប់លេខនៅឈុត U19 ក្នុងព្រឹត្តិការណ៍ AFF U19 Championship 2013 នៅ ឥណ្ឌូណេស៊ី មាន ខ្សែបម្រើ ភីធីវ៉ាត់ ស៊ុកជិតថាំម៉ាគុណ របស់ Nunthaburi FC និង អាត់ថាវីដ ស៊ុកឈួយ នៃ Ratchaburi FC ។ រីឯ ខ្សែប្រយុទ្ធវិញមាន យុវជនរបស់ BEC Tero Sasanaចេនរ៉ុប សាំផៅឌី និង អ៊ីតសាក់រីយ៉ាក់ ម៉ារ៉ុម មកពី Nunthaburi FC ។
សូមចុចអាន៖ ចាំអត់ ! U23កម្ពុជាឈ្នះ BIDC Cup 2009 ទទួលបានម៉ូតូម្នាក់មួយគ្រឿង
ចំពោះកីឡាករដទៃទៀត សុទ្ធតែជាកីឡាករលេងនៅក្នុងក្លិបផ្សេងៗរបស់លីកកំពូល Thai Premier League ដូចជាក្លិប Army United ក្លិប Bangkok Glass FC និងក្លិប Chainat FC ជាដើម។ ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករ U23 ជម្រើសជាតិថៃ ដែលត្រូវមកចូលរួម BIDC Cup 2013 ៖
| ល.រ | ឈ្មោះ | តំណែងលេង | មកពីក្លិប |
| ១ | ប្រះផ័ត យុតក្រៃ | អ្នកចាំទី | Osotspa Saraburi FC |
| ២ | អានុស៊ីត តឿមមី | Bangkok United | |
| ៣ | ស៊ុមផន យុត | BEC Tero Sasana | |
| ៤ | ដេឆា សងឌី | ខ្សែការពារ | Rayong United |
| ៥ | អេកាស៊ីត ឆាវបុត្រ | Paknampho FC | |
| ៦ | អាឌិសន ព្រំរ័ក | Army United | |
| ៧ | សាក់កាដា ហ្វាយអ៊ីន | Osotspa Saraburi FC | |
| ៨ | រ៉ាត់ឆានុន កាន់យ៉ាថង | Songkhla United | |
| ៩ | វីដវីន ខ្លងវុឌ្ឍីវ៉ាត់ | Chainat FC | |
| ១០ | ឆូតណាន់ ធីរៈផាត់ភុង | Chainat FC | |
| ១១ | ភីធីវ៉ាត់ ស៊ុកជិតថាំម៉ាគុណ | ខ្សែបម្រើ | Nunthaburi FC |
| ១២ | ភីរ៉ាត់ឌុន ឆាំរ័តស្ម៊ី | Chamchuri United | |
| ១៣ | អាត់ថាវីដ ស៊ុកឈួយ | Ratchaburi FC | |
| ១៤ | គីតធីសាក់ ប៊ុនផា | Osotspa Saraburi FC | |
| ១៥ | អាត់ឌីសាក់ គ្លីនកូស៊ុម | Chainat FC | |
| ១៦ | សារ៉ាត់ យូយេន | Nakhonrachasima FC | |
| ១៧ | ជីរ៉ាវុធ សារ៉ាណាន់ | ខ្សែប្រយុទ្ធ | Trat FC |
| ១៨ | អាធីថាត់ ជុយមណី | Songkhla United | |
| ១៩ | វ៉ានីត ចៃស៊ែន | Songkhla United | |
| ២០ | ឆៈណាក់ ស៊ុនវិសេត | Phuket FC | |
| ២១ | ថាក់ណាស៊ីត ស៊ិរិផ្លា | Bangkok Glass FC | |
| ២២ | អានុន សាន់ម៉ាត | BEC Tero Sasana | |
| ២៣ | អ៊ីតសាក់រីយ៉ាក់ ម៉ារ៉ុម | Nunthaburi FC | |
| ២៤ | ថាក់ណាកន ឌែងថង | Army United | |
| ២៥ | ចេនរ៉ុប សាំផៅឌី | BEC Tero Sasana |
គីឡូប៉ុណ្ណឹង តើថៃអាចឆ្លងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានដែរឬទេ?
