៥ វិធីជួយ​​​រក្សាជីវិត​​​ផ្លូវភេទ​​​កាន់តែល្អ ក្រោយពេល​​​រៀបការ


មនុស្សភាគ​​​ច្រើនគិតថា ជីវិតផ្លូវភេទ​​​របស់ពួកគេ នឹងត្រូវថមថយ​​​ទៅ វិញក្រោយពេល​​​រៀបការរួច ដោយសារតែ មិនអាចមាន​​​នូវការ រួមភេទដ៏ល្អៗ​​​ម្តងទៀតបាន ព្រមទាំងត្រូវរស់ នៅជាមួយតែមនុស្ស ស្រីតែម្នាក់។ នេះមិន មែន ជាហេតុផលឡើយ ហើយការ​​​រៀបការមិនមែន មានន័យថា​​​លែងមានការ រួមភេទគួរឲ្យក្តៅសាច់ ទៀតនោះទេ តែវានឹងធ្វើឲ្យ​​​អ្នកទាំងពីរ រក្សាបាននូវការ​​​ស្រើបស្រាល ខាងផ្លូវភេទ បានរហូតដល់ច្រើន ឆ្នាំទៅមុខទៀត។ នេះគឺជាមធ្យោបាយមួយចំនួនសម្រាប់ជួយដល់ជីវិតផ្លូវភេទរបស់គូរ ស្វាមីភរិយាកាន់តែល្អប្រសើរជាងមុន។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

1- ប្រើការរួមភេទ​​​ដើម្បីទាញរក​​​រឿងអតីតកាល

វា ប្រាកដជា​​​មានពេលវេលាជា​​​ច្រើននៅពេល​​​គ្រួសារ បងប្អូន មិត្តភក្តិ ទម្លាប់ និងរឿងរាវ​​​សំខាន់ៗ​​​ដែលធ្វើ ឲ្យអ្នក ទាំងពីរបានជួបគ្នា និងរក្សាបាន​​​នូវទំនាក់ទំនង​​​ដ៏ល្អជាមួយគ្នាហើយ។ មិនត្រឹមតែ​​​ប៉ុណ្ណោះវា​​​នឹងមាន ពេលវេលា មួយ ទៀតដែលអ្នក ទាំងពីរមិន បានស្គាល់គ្នា ហើយហាក់បីជា​​​មិនដែលទាក់ទង​​​គ្នាដែរ។ នៅពេលអ្នក​​​បានជីក កកាយរឿងអស់​​​ទាំងនេះសម្រាប់ទំនាក់ទំនងអ្នកទាំង ពីរ ចូរមិនត្រូវឲ្យការរួមភេទរំលងផុតនោះឡើយ។ ចូរ ប្រើពេលវេលាទាំងនេះដើម្បី សប្បាយជាមួយគ្នា។ ប្រសិនបើចំណង់អាពាហ៍ពិពាហ៍អ្នកធ្លាក់ដុនដាបហើយ វានឹងធ្វើឲ្យអ្វីៗកាន់តែនៅឆ្ងាយ ពីគ្នាថែមទៀតប្រសិនបើអ្នកទាំង ពីរមិនព្រមភ្ជាប់ ទំនាក់ទំនងផ្លូវភេទជាមួយគ្នា។ ដូច្នេះជំនួសឲ្យការបោះបង់ សកម្មភាពក្នុងបន្ទប់ដេករបស់អ្នក ចូរប្រើវិធីរួមភេទដើម្បីទាញរករឿង អតីតកាល វិញទៅ។

2-កុំមើលនាងក្នុងន័យជាប្រពន្ធ

មែននាង គឺជាជីវិតស្នេហាររបស់អ្នក ជាស្ត្រីដែលអ្នកត្រូវការចំណាយពេលមួយ ជីវិតដើម្បីរស់នៅជាមួយគ្នា ដល់ ចាស់។ នាងគឺជាម្តាយរបស់កូនអ្នក និងជាទេពធិតាម្នាក់សម្រាប់ដើរតួរនាទីជាមេផ្ទះ ក៏ដូចជាជួយបំពេញ ការងារ ក្នុងគ្រួសារដ៏ច្រើនឥតគណនាដែរ។
ដើម្បីឲ្យជីវិតផ្លូវភេទ កាន់តែប្រសើរ ចូរព្យាយាមឈប់គិតចំពោះនាងថា ជាភរិយាដ៏អស្ចារ្យទៀតអីនៅពេល ដែល អ្នក ទាំងពីរចង់រួមភេទជាមួយ គ្នាខ្លាំង។ ចូរស្រមើស្រមៃដល់រឿងរាវ ក៏ដូចជារបៀបរួមភេទ ទាំងឡាយណាដែល ជម្រុញឲ្យនាងពេញចិត្តនឹងធ្វើ ជាមួយអ្នក។ ដូច្នេះចូរប្រើអារម្មណ៍ដែលធ្វើឲ្យអ្នកទាំងពីរមានភាពទាក់ទាញដល់ គ្នាទៅវិញទៅមក និងបំភ្លេចឲ្យ អស់ពីភាពជាប្តី និងប្រពន្ធ។

3-នៅក្នុងបន្ទប់តែពីរនាក់

ការដែលមានជីវិត ផ្លូវភេទដ៏ល្អប្រសើរជាមួយប្រពន្ធទាមទារឲ្យអ្នកទាំងពីរបោះជំហាន មួយៗពីជីវិតប្រចាំថ្ងៃ របស់ អ្នក និងផ្តោតសំខានលើគ្នាទៅវិញទៅមក។ ប្រសិនបើអ្នកក្លាយជាឪពុកម្តាយគេហើយ អ្នកគួរតែមាន គម្លាតមួយសម្រាប់តែមនុស្ស ធម្មតាមានសកម្មភាពបានហើយ ដូច្នេះចូរបង្កើតបន្ទប់ដេកមួយដាច់ ដោយឡែក ពីក្មេងៗ ឬកូនរបស់អ្នកទៅ។ ជាតិជាក្មេងតែងតែរត់លេងពេញផ្ទះ ប៉ុន្តែប្រសិនបើពួកគេដឹងថាបន្ទប់ប៉ា និងម៉ាក ជាកន្លែងហាមមិនឲ្យចូលរញេរញៃ នោះអ្នកនឹងមានពេលវេលាដល់ខ្លួនឯងច្រើនចំពោះការងារលើគ្រែវិញ ក៏នឹងក្លាយ ទៅជាឋានសួគ៌មួយទៀតដែរសម្រាប់អ្នកទាំងពីរ។

4-កុំស្លៀកឈុតដេក

ប្រសិនបើអ្នកមិនអាចបង្កើត ភាពទាកទាញដល់ខ្លួនឯងចំពោះប្រពន្ធអ្នកទេ នោះនាងនឹងអាចបាត់បង់ ចំណង់ក្នុង ការ បង្កើតភាពស្និទ្ធស្នាលជាមួយអ្នក ទៀតហើយ ដូច្នេះចូរក្សានូវជីវិតសិច ដ៏ក្តៅសាច់មួយតាម រយៈរូបរាងខាង ក្រៅ របស់អ្នក។ នេះមានន័យថា មិនចាំបាច់ស្លៀកឈុតដេកពេលយប់ឡើយ។ អ្នកអាចដេកសំងំក្នុង ភួយដើម្បី ឲ្យនាងគិតអំពីរូបរាង ដ៏សិចស៊ី របស់អ្នក ឬពុំចាំបាច់ស្លៀកអ្វីទាំងអស់ក៏បាន ហើយអ្វីដែលចៀសវាង គឺមិនត្រូវ ចូលដល់បន្ទប់ដេកទាំង ខ្លួនរុំចាប់ពី ក្បាលដល់ចុងជើងឡើយ។ សង្ឃឹមថាការធ្វើបែបនេះ នឹងជួយជម្រុះដល់ ការ ស្រមើស្រមៃរបស់នាង កាន់តែខ្លាំង។

5-រឿងដែលល្អបំផុតអំពីការរួមភេទក្នុងជីវិតអាពាហ៍ពិពាហ៍ជាមួយគ្នារួច

អត្ថប្រយោជន៍ដ៏សំខាន់បំផុតនៃការរួមភេទ ក្នុងទំនាក់ទំនងមួយដ៏ យូរអង្វែងគឺថា អ្នកគួរតែអាចជឿទុកចិត្តដៃគូ និងមិនចាំបាច់ខ្លាចនូវ ការចែករំលែកភាពសុខស្រួលនៃការរួមភេទជាមួយ នាងឡើយ។ ចូរនិយាយបើកចំហរ ពីភាពអស្ចារ្យ របស់អ្នក និងបង្កើតបរិយាកាសឲ្យបានត្រឹមត្រូវដើម្បីរួមភេទជាមួយស្ត្រីម្នាក់ ដែលអ្នកចង់រស់នៅ ជាមួយគ្នាដល់ចាស់ ស្លាប់រៀងៗខ្លួន។


ប្រភពពី៖​ www.healthcambodia.com

Related

Sexual 1321180041719846791

Post a Comment

emo-but-icon

item