ញាក់សាច់! ដុតខ្លួនឯងមិនអស់ចិត្ត បែរជាចាប់កូនប្រុស មកដុតជាមួយ ទទួលលទ្ធផល យ៉ាងអាណោចអាធម៌


យោងតាមប្រភពព័ត៌មានជប៉ុន បានឲ្យដឹងថា ហេតុការណ៍ដុតសម្លាប់ខ្លួន ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើង ក្នុងបរិវេណ សាលា បឋមសិក្សាមួយកន្លែង នៅប្រទេសជប៉ុន បង្កឡើងដោយ បុរសវ័យ ៤៩ឆ្នាំម្នាក់ ត្រូវជាឪពុករបស់ក្មេងប្រុសតូច អាយុ ៩ឆ្នាំ ដែលជាជនរងគ្រោះ នៅក្នុងហេតុការណ៍ ដ៏អាក្រក់នេះផងដែរ។

តាមការឲ្យដឹងពីសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា ខណៈពេល ដែលក្មេងប្រុសរងគ្រោះ កំពុងតែលេងកីឡាវាយកូនបាល់ ក្នុងបរិវេណទីធ្លាសាលា ជាមួយនឹង មិត្តរួមថ្នាក់នោះ ស្រាប់តែបុរសជាឪពុក បានមកដល់ រួចក៏ចូលទៅ ទាញកូនប្រុសរបស់ខ្លួន ចេញពីទីនោះ។ ក្រោយមក បុរសជាឪពុក បានចាប់ផ្តើម ចាក់ប្រេងសាំង លើខ្លួនប្រាណ ខ្លួនឯងនិងកូន ហើយបន្ទាប់មក ក៏ចាប់ផ្តើមប្រើភ្លើង ដុតខ្លួនឯង តែម្តង។

យ៉ាងណាមិញ ពួកគេទាំងពីរ បានរងរបួសរលាកយ៉ាងធ្ងន់ធ្ងរ និង ត្រូវបានបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ។ ក្នុងនោះ បុរសជាឪពុក បានស្លាប់បាត់បង់ជីវិត ខណៈក្មេងប្រុសរងគ្រោះ កំពុងសន្លប់បាត់ស្មារតីនៅឡើយ។

ប៉ូលីសបានទៅដល់កន្លែងកើតហើយ និងបានរកឃើញ ដែកកែស ដែលបុរសជាឪពុករូបនោះ បានប្រើសំរាប់ អុជដុតខ្លួនឯង។ ទោះជាយ៉ាងណា ករណីនេះ នៅតែមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វី នៅឡើយទេ ដោយពេលនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។

គួរបញ្ជាក់ផងដែរថា បុរសជាឪពុករូបនោះ បានលែងលះជាមួយប្រពន្ធ កាលពីខែឧសភា ឆ្នាំ ២០១២ កន្លងទៅ ហើយចំណែកឯ កូនប្រុស បានទៅរស់នៅជាមួយនឹង ស្រ្តីជាម្តាយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះករណីនេះ?


ដោយ សី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

Related

Strange news 6264918490446021506

Post a Comment

emo-but-icon

item