ពីបុរសម្នាក់ដែលគួរឲ្យស្អប់ គួរឲ្យខ្លាច ក្លាយជាស្នេហាដែលមិនអាចបំភ្លេច(មានវីដេអូ)
ភាពឯកោគឺជាជំងឺដ៏ធ្ងន់មិនអាចព្យាបាលរបស់បុរស។ ជួនកាលគេគ្រាន់តែចង់បានអ្នកណាម្នាក់ មកនៅក្បែខ្លួន គ្រាន់ជជែកគ្នាលេងតែប៉ុណ្ណោះ តែពេលខ្លះដោយភាពខ្វះខាត និងកត្តាសង្គមបានជំរុញឲ្យគេក្លាយជាមនុស្សឯកោ និងមានគំនិតផ្តេសផ្តាស់។
ចេញពីពាពឯកោ ទៅរកការប្រព្រឹត្តិអំពើដ៏អាក្រក់មួយរបស់បុរសម្នាក់ដែល កំពុងរស់នៅក្នុងសង្គមដ៏ទាន់សម័យ។ នារីវ័យក្មេងម្នាក់ត្រូវបានចាប់ពង្រត់លាក់បំពួនក្នុងផ្ទះមួយ ដែលធ្វើឡើងដោយបុរសអ្នកមានបុខរបរបោសសំអាត និងតុបតែងតាមផ្ទះម្នាក់។ គឺភាពខ្វះខាត និងភាពឯកោ បានបង្ខំបុរសម្នាក់នេះឲ្យចាប់ពង្រត់នារីក្មេងម្នាក់មកលាក់ទុកក្នុងផ្ទះរបស់ខ្លួនដោយគ្មានអ្នកណាដឹង។ អ្វីដែលបុរសម្នាក់នេះចង់បានគឺ គេគ្រាន់តែចង់បានអ្នកណាម្នាក់នៅរងចាំគេនៅផ្ទះរាល់ថ្ងៃ។
ប៉ុន្តែអំពើនេះ គឺផ្ទុយនឹងច្បាប់។ ចំនែកនារីវ័យក្មេងម្នាក់ ដែលត្រូវគាត់ចាប់ពង្រត់នេះវិញ ពិតជាខ្លាច និងស្អប់បុរសគំរក់ម្នាក់នេះណាស់ តែយូរៗទៅទើបនាងដឹងថា បុរសម្នាក់នេះ មិនគួរឲ្យស្អប់ មិនគួរឲ្យខ្លាចនោះទេ គឺគួរឲ្យអាណិតទៅវិញ។ ចុងក្រោយ នាងបានដឹងច្បាស់ពីបុរសម្នាក់នេះ ហើយនាងបានយល់ព្រមផ្តល់អារម្មណ៌កក់ក្តៅមួយឲ្យទៅគេ ដើម្បីបំភ្លេចភាពឯកោ..។
ភាពយន្តនេះ បង្ហាញពីទង្វើខុសឆ្គងរបស់បុរសម្នាក់ ដែលជាគំរូដ៏អាក្រក់ក្នុងសង្គម បើទោះជាចរិតលក្ខណៈរបស់តួរអង្គគឺជាមនុស្សល្អគ៏ដោយ ក៏គេមិនគួរលើកសរសើគាត់ដែរ។ បុរសល្អ តែងធ្វើអ្វីៗដែលជារឿងល្អៗ សម្រាប់ខ្លួនឯង សម្រាប់សង្គម និងសម្រាប់មនុស្សដែលខ្លួនស្រលាញ់, សូមកុំបណ្តោយភាពឯកោរបស់អ្នកគ្រប់គ្រង់វិញ្ញាណរបស់អ្នកឲ្យសោះ...។
សូមទស្សនាភាពយន្តទាំងអស់គ្នា...៖
ប្រភពពី៖ www.neavea.com
