រថយន្ត កាមរីឆ្លាម បុកជាមួយរថយន្ត កូរ៉េ ស្លាប់ម្នាក់ របួស២នាក់


ព្រះវិហារ៖ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយ គួរឲ្យរន្ធត់រវាង រថយន្ត កាមរីឆ្លាម នឹងរថយន្ត កូរ៉េទីតាន់ បានបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ត្រង់ចំណុច មុខស្នងការដ្ឋាន នគរបាល ខេត្តព្រះវិហារ កែង ផ្លូវម្លូព្រៃ ស្ថិតនៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

លោកអនុសេនីយន៍ឯក គង់ គា អធិការរង ទទួលបន្ទុកសណ្តាបធ្នាប់ ចរាចរណ៍ក្រុងព្រះវិហារ បានប្រាប់អ្នក យកព័ត៌មានដើមអម្ពិល ប្រចាំខេត្តព្រះវិហារឲ្យដឹងថា មុនពេលកើតហេតុ គេបាន ឃើញរថយន្តទាំងពីរគ្រឿង បើកបញ្វ្រាស់ទិសគ្នា ។

លោកអធិការរង បានបន្តទៀតថា រថយន្តកាមរីឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2D-9819 បើកបរដោយ បុរសឈ្មោះ សំ ណាងតែត អាយុ៣០ឆ្នាំ ភេទប្រុស មានមុខងារ ជាមេបញ្ជាការរង កងរាជអាវុធហត្ថ ក្រុងព្រះវិហារ បានស្លាប់ភ្លាម់ៗ នៅលើរថយន្តនៅនឹង កន្លែងកើតហេតុ នឹងនាក់រួមដំណើរ ពីរនាក់ទៀត រងរបួសស្រាល ចំណែករថយន្តកូរ៉េទីតាន់ ពីរតោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ 3B4917 ជារថយន្ត របស់ក្រុមហ៊ុនCellcard  បើកបរដោយ បុរសម្នាក់ឈ្មោះ ពេជ្យ សុខុម អាយុ៤៩ឆ្នាំ ភេទប្រុស មិនបានរងរបួសទេ ហើយរថយន្តទាំងពីរនោះ បានបុក គ្នាពេញទំហឹងបណ្តាលឲ្យ រថយន្តកាមរី ឆ្លាមខ្ទាតចម្ងាយ ៩៨ម៉ែត្រពីកន្លែងកើតហេតុ ។

គួបញ្ជាក់ផងដែរថា រថយន្តទាំងពីរគ្រឿងនោះ ត្រូវបាននគរបាល ចរាចរណ៍ផ្លូវគោក ធ្វើការវាស់វែង និងស្ទូចយក ទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងព្រះវិហារ ដើម្បីរង ចាំធ្វើការដោះស្រាយ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

Related

National news 2816774134935021062

Post a Comment

emo-but-icon

item