រថយន្តធុនដ្រា បុកម៉ូតូ ស្មាស់វី អូសជាង១០០ម៉ែត្រ បណ្ដាលឲ្យ បុរសម្នាក់ស្លាប់


ភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ហើយបញ្ជូនទៅមន្ទីរពេទ្យក៏ បានដាច់ខ្យល់ស្លាប់ភ្លាមៗ ក្រោយពីត្រូវរថយន្តធុនដ្រា បើកបុក អូសជាង១០០ម៉ែត្រ កាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ នៅត្រង់ចំណុច ស្តុបសណ្ឋាគារ ឡុងប៊ិចប្លាហ្សា តាមបណ្ដោយ ផ្លូវ២៨៩កែង និងផ្លូវ៥២៨ ក្នុង សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

យោងតាម ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ គេសង្កេតឃើញបុរសម្នាក់ បានជិះម៉ូតូម៉ាកស្មាស់វី មួយគ្រឿង ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR-5971 បានធ្វើដំណើរតាម បណ្ដោយផ្លូវ៥២៨ ក្នុងទិសដៅពីកើតទៅលិច ក្នុងបំណងឆ្លងស្តុប សណ្ឋាគារឡុងប៊ិចប្លាហ្សា ខណៈនោះ ក៏ស្រាប់តែមានរថយន្តម៉ាកធុនដ្រា មួយគ្រឿង ដែលត្រូវគេស្គាល់ថា ពណ៌ស តែមិនចាំស្លាកលេខ បានធ្វើដំណើរតាម បណ្ដោយផ្លូវ ២៨៩ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន នោះបានជ្រុលទៅបុក និងម៉ូតូចំពីមុខ យ៉ាងពេញទំហឹងបណ្ដាល ឲ្យខ្ទាតអូសម៉ូតូ ទាំងអ្នកបើកប៉ើងជាង១០០ម៉ែត្រ ហើយរថយន្តបង្កនេះ បានបើកគេចបាត់ ស្រមោលភ្លាមៗតែម្ដង។  

ក្រោយពេលកើតហេតុ រថយន្តសាមុយ របស់មន្ទីរពេទ្យឯកជនមួយ បានមកដឹកជួយសង្គ្រោះបុរសនេះ ក៏ប៉ុន្តែនៅពេលដែលដល់មន្ទីរពេទ្យ ក៏បុរសរងគ្រោះនោះ ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកអន្តរាគមន៍ នៅកន្លែងកើតហេតុ និងវាស់វែងយក ម៉ូតូជនរងគ្រោះនៅ អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក រង់ចាំការស្រាវជ្រាវ រករថយន្តបង្កខាងលើនេះ មកដោះស្រាយតាមនីតិវិធីច្បាប់ ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ូវ ស៊ាងឡាយ អាយុ២៦ឆ្នាំ ហើយចំពោះសព ជនរងគ្រោះខាងលើនេះ ត្រូវសមត្ថកិច្ចប្រគល់ទៅឱ្យ ក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

Related

National news 9039055617075282073

Post a Comment

emo-but-icon

Follow Us

Hot in week

Google Ads

Google Ads

item