ក្មេង​ប្រុស​ជំទង់​ម្នាក់ និង​កុមារា២​នាក់​ រំលោភ​កុមារី​អាយុ​៨​ឆ្នាំ​​ ក្នុង​បន្ទប់​ទឹក​សាលា​បុណ្យ​ ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន


ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសជំទង់ម្នាក់ និងកុមារា២នាក់ទៀត ត្រូវនគរបាលមូលដ្ឋាន ឃាត់ខ្លួន កាលពីវេលាម៉ោង ២ និង៤៥នាទី រសៀល ថ្ងៃទី២៣ មករា ២០១៤ បន្ទាប់ពីពួកគេនាំគ្នា ចាប់រំលោភកុមារីអាយុ៨ឆ្នាំម្នាក់ នៅក្នុងបន្ទប់ទឹក សាលាបុណ្យមួយ ស្ថិតនៅចំណុចសន្ទុះ ស្ថិតក្នុងភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី។

នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលខេត្ត បានឱ្យដឹងថា កុមារាម្នាក់ ក្នុងចំណោម ៣នាក់ ក្នុងករណីខាងលើនេះ ឈ្មោះហឿន ពុន បបួលកុមារា២នាក់ ខាងលើ និងកុមារីរងគ្រោះ ទៅលេងក្នុងបន្ទប់ទឹក សាលាបុណ្យ។ ពេលលេងនោះក៏បានឱ្យកុមារាអាយុ៧ឆ្នាំរំលោភមុនគេ បន្ទាប់មកកុមារាអាយុ១០ឆ្នាំ និងក្រោយគេគឺកុមារា ហឿន ពុន ប៉ុន្តែការរំលោភនេះមិនបានស៊ីជម្រៅទេ។

ក្រោយពីធ្វើសកម្មភាពរួចពួកគេបានដើរចេញពីបន្ទប់ទឹកមកវិញ ហើយលោកតាបង្កើត របស់កុមារីរងគ្រោះ បានទៅទាន់ឃើញ ចៅស្រីគាត់ ក្នុងភាពអាក្រាត នៅក្នុងបន្ទប់ទឹក ក៏បានសួរនាំ និងប្តឹងសមត្ថកិច្ចមូលដ្ឋាន ឱ្យឃាត់ខ្លួនជនសង្ស័យតែម្តង។

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

Related

Security 1281426355610745151

Post a Comment

emo-but-icon

Follow Us

Google Ads

Google Ads

item