យ៉ុង ច័ន្ទកណ្ណិកា ឆ្អើម​នឹង​ឃ្លីប​វីដេអូ​ របស់​ សេង សូណា


ភ្នំពេញៈ បន្ទាប់ពីឃ្លីបវីដេអូ អាសអាភាស រយៈពេលជិត១នាទី របស់តារាសម្តែង ដើមទ្រូងធំ កញ្ញា សេង សូណា ត្រូវបានគេយកទៅ បង្ហោះព្រោងព្រាត នៅពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook រួចមក បានធ្វើឲ្យទស្សនិកជន និងអ្នកតាមដាន សង្គមសិល្បៈជាច្រើន មានការមិនពេញចិត្ត និងធ្វើការរិះគន់ ដោយមិនសំចៃមាត់ ទៅលើតារាស្រីរូបនោះថា ជាតារាដែលវង្វេងប្រពៃណីខ្មែរ ហើយសូម្បីតែ កញ្ញា យ៉ុង ច័ន្ទកណ្ណិកា ដែលជាអ្នកសិល្បៈ ក៏បានបញ្ចេញប្រតិកម្ម មិនពេញចិត្ត ទៅតារាស្រី រូបនោះផងដែរ ។

តារាសម្តែងស្រី ដែលទើបតែ ទទួលបាន ការចាប់អារម្មណ៍ ពីទស្សនិកជនត្រឹមតែ រយៈពេលខ្លី ដោយសារតែការបង្អួត ដើមទ្រូងធំប៉ុន ផ្លែឪឡឹក កញ្ញា សេង សូណា ត្រូវបានមហាជន ធ្វើការរិះគន់ យ៉ាងចាស់ដៃ ជាបន្តបន្ទាប់ តាំងពីនាងចាប់ផ្តើម បង្ហាញដើមទ្រូងរហូត ដល់ពេលថ្មីៗនេះ ក៏មានបង្ហាញឃ្លីបវីដេអូ រយៈពេលជាង៥០វិនាទី ដោយស្លៀកពាក់ឈុត ក្នុងពត់ខ្លួនចុះឡើងនៅចំពោះមុខ កាមារ៉ាបង្អួតរាង ហាក់ដូចជាមិនបានខ្វាយខ្វល់ ពីក្រសែភ្នែក អ្នកដែលកំពុង តែសម្លឹង មើលនាងទាល់តែសោះ ។

ជាមួយគ្នានោះតារាចម្រៀងចាស់វស្សា ដែលមានឈ្មោះល្បី រន្ទឺឆក់បានទីផ្សារ និងប្រជាប្រិយ នៅក្រៅប្រទេស កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បានសរសេរពាក្យពេចន៍ រិះគន់ចំៗ ដោយមិនសំចៃដៃថា “ក្នុងនាមខ្ញុំជាអ្នកសិល្បៈ ខ្មែរមួយរូប ខ្ញុំមិនពេញចិត្តនូវអ្វីដែល នាង សេង សូណា ធ្វើនេះទេ ហើយសូមមេត្តា កុំយកឈ្មោះថា ជាតារាមកធ្វើ ឲ្យអាប់ឱនដោយសារតែនាង ខ្ញុំចង់សួរថាតើនាងអាចមាន សមត្ថភាពអ្វីដែលល្អ ក្នុងសិល្បៈអត់ ?? ពាក្យថាតារា គឺជាអ្នកដែលមាន ទេពកោសល្យក្នុង ការច្រៀងសម្តែង តែមិនមែនសម្តែងចឹងទេ . សូមមេត្តាឲ្យតំលៃពាក្យថាតារា/សិល្បៈផង” ។

បើទោះជាយ៉ាងណា ម្ចាស់សាម៉ីខ្លួន កញ្ញា សេង សូណា ក៏បានចេញមុខបដិសេធ និងបកស្រាយប្រាប់ LookingTODAY ឲ្យដឹងក្រោយពី មានការរិះគន់ថា រូបស្រីដែល ថតបង្ហាញពីដងខ្លួន ជាមួយឈុតក្នុង ទស្សនិកជន យល់ច្រឡំថា ជានាងនោះ គឺនាងសុំបដិសេធទាំងស្រុង ព្រោះថារូបស្រីម្នាក់ ក្នុងវីដេអូនោះ គឺជាប្អូនស្រីបង្កើត របស់នាង ដែលរស់នៅអូស្ត្រាលី មិនមែនជា រូបរបស់នាងឡើយ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

Related

Entertainment news 5729521671056827220

Post a Comment

emo-but-icon

Follow Us

Google Ads

Google Ads

item