រថយន្តយីឌុប ព្រលះនីសាន់ពីក្រោយ ពេញមួយទំហឹង


កំពង់ឆ្នាំង ៖ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ចំណុចអូរឬស្សីសាច់ ស្ថិតក្នុងភូមិស្រះកែង ឃុំមេលំ ស្រុកបរិ បូណ៍ ខេត្តកំពង់ឆ្នាំង ចន្លោះគីឡូម៉ែត្រ ១១៣-១១៤ កាលពីវេលាម៉ោង ២ និង០០នាទី រំលងអាធ្រាត្រ ថ្ងៃ ទី២៤ ខែមករា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចណ៍មួយ កើតឡើងរវាងរថយន្តយីឌុប ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-9936 បុករថយន្តម៉ាកនីសាន់ មួយបាំងកន្លះ ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខ ឃ-6386 ភព2  បើកបរដោយឈ្មោះ យិន បូរ៉ា ភេទប្រុស អាយុប្រាណ៥០ឆ្នាំ រស់នៅឃុំព្រះ ពន្លា ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ផ្ទុកទំនិញពេញពីក្រោយពេញទំហឹង បណ្តាលឲ្យរេចង្កូតធ្លាក់ ចិញ្ចើមផ្លូវទៅបុកនឹងដើមឈើទៅមុខលែងរួច ក្រឡាប់បណ្តាលឲ្យខូចខាតរថយន្ត និងសម្ភារៈយ៉ាងច្រើន  តែសំណាងល្អ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមនុស្សណាម្នាក់បាត់បង់ជីវិត ឬរងរបួស ឡើយ ។

ប្រភពព័ត៌មាន ពីមន្ត្រីនគរបាលចរចរណ៍ស្រុកបរិបូណ៍ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើត ហេតុ រថយន្តក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំងពីរ បើកបរក្នុងទិសដៅស្របទិសគ្នា ពីកើតទៅលិច លុះ ដល់កន្លែងកើតហេតុ រថយន្តយីឌុប ម៉ាកហ៊ីយ៉ាន់ដាយ បើកបរដោយល្បឿនលឿន បំណងប្រជែងរថយន្ត នីសាន់ ១បាំងកន្លះ តែដោយរងចំណាំងភ្លើងហ្វាពីយានយន្តផ្ទុយទិសគ្នា ធ្វើឲ្យអ្នកបើកបរ រថយន្តយីឌុប ម៉ាកហ៊ីយ៉ាន់ដាយ អែបចូលស្តាំវិញ តែដោយល្បឿនលឿនពេកក៏បុករថយន្ត នីសាន់១បាំងកន្លះ ពីក្រោយ ពេញទំហឹងតែម្តង បណ្តាយឲ្យរថយន្ត នីសាន់១បាំងកន្លះ ធ្លាក់ចិញ្ចើមផ្លូវ ទៅបុកនឹងដើមឈើ រួចក្រឡាប់ ចាក់ឥវ៉ាន់ ដែលផ្ទុកលើរថយន្តពេញផ្លូវតែម្តង ក្រោយពេលគ្រោះថ្នាក់ អ្នកបើកបរ រថយន្តយីឌុប ម៉ាកហ៊ី យ៉ាន់ដាយ បានរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

លោក អៀរ ប៊ុនធឿន នាយការិយាល័យកណ្តាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយកើតហេតុវត្ថុតាងរថយន្តទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុកនៅ អធិការដ្ឋាននគរ បាលស្រុកបរិបូណ៍ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

Related

National news 8971592427030143304

Post a Comment

emo-but-icon

Follow Us

Google Ads

Google Ads

item