បើករថយន្តងោក រេចង្កូតបុក មនុស្សស្លាប់២នាក់ របួស២នាក់ នៅស្រុកពញាក្រែក


កំពង់ចាម៖ រថយន្តប្រភេទ ដឹកទំនិញមួយគ្រឿង អ្នកបើកបរ ងោកបានរេចង្កូតទៅ បុកអ្នកឈប់ទិញ ឥវ៉ាន់តាមចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់ មនុស្ស២នាក់ នៅកន្លែង កើតហេតុ និងមនុស្ស២នាក់ទៀត រងរបួសធ្ងន់ និងស្រាល។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១រសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤នេះ នៅចំណុចផ្សារ ពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តកំពង់ចាម។ លោក ប្រាក់ ប៊ុនណុន អធិការនគរបាល ស្រុកពញាក្រែក បានប្រាប់ឲ្យដឹងថា ជនរងគ្រោះស្លាប់ នៅក្នុង ហេតុការណ៍ គ្រោះថ្នាក់ចរាចរនោះ ទី១ឈ្មោះ គង់ ប៊ុនរ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ ទី២ឈ្មោះ សៀង សុខា ភេទស្រី អាយុ៣២ឆ្នាំ  អ្នកទាំងពីរស្លាប់ នៅកន្លែងកើតហេតុ ។ ជាមួយគ្នានោះ មានអ្នករងរបួស២នាក់ ១ ឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ៣៩ឆ្នាំ របួសស្រាល ២ឈ្មោះ គង់ សីហា ភេទប្រុស អាយុ២៨ឆ្នាំ របួស ធ្ងន់ អ្នកទាំងពីរនេះ ជាបងប្អូន រស់នៅ ភូមិវាលម្លូ ឃុំកោងកាង ស្រុកពញាក្រែក ។

លោកអធិការ បានឲ្យដឹងទៀតថា ករណីខាងលើនេះ បណ្តាលមកពីអ្នកបើកបរ ងងុយដេក បើករថយន្តងោក មកដល់ចំណុចកើតហេតុ ក៏រេចង្កូតបុករះម៉ូតូ៣គ្រឿង និងជ្រុលទៅ បុកអ្នកចូលទិញទូរស័ព្ទ បណ្តាលឲ្យ ស្លាប់មនុស្ស២នាក់ នៅកន្លែងកើតហេតុ តែម្តង ។

ចំណែកអ្នកបើកបរ បានរត់គេចខ្លួន ក្រោយពីកើតហេតុ ប៉ុន្តែ ក្នុងនោះ សមត្ថកិច្ចបានឃាត់ បុរសម្នាក់ ដែលនៅលើរថយន្តបង្កហេតុ ឈ្មោះ ស សំអូន ភេទ ប្រុស អាយុ៣២ឆ្នាំ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ។

លោក អធិការបានឲ្យដឹងដែរថា រថយន្តបង្កហេតុ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ៣អា-០៦១៤  និងម៉ូតូខូច ខាតចំនួន៣គ្រឿង ត្រូវបានសមត្ថកិច្ច នាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរ បាល ស្រុកពញាក្រែក ដើម្បីចងក្រងសំណុំរឿង ទៅតាមនិតិវិធី ។ ចំណែកសព សមត្ថកិច្ចបាន ប្រគល់ជូន សាច់ញាតិជនរងគ្រោះ យកទៅធ្វើបុណ្យ តាមប្រពៃណីហើយ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

Related

National news 2135948586047465040

Post a Comment

emo-but-icon

Follow Us

Google Ads

Google Ads

item