បុរស​ម្នាក់​ញៀន​ថ្នាំ ​យក​​​សាំង ​១​លីត្រ​ ចាក់​ដុត​ខ្លួន​ឯង ​


ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ឈ្មោះ វុធ រដ្ឋ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅក្នុងភូមិកន្រ្តក់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ញៀនថ្នាំបានយកសាំង ១លីត្រ ចាក់ស្រោចលើដងខ្លួន រួចដុតបណ្តាលឲ្យភ្លើងឆាប ឆេះរលាកញាក់សាច់ ដែលហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិអូរអង្រេ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២២ មករា ២០១៤។

តាមសម្ដីបុរសម្នាក់ឈ្មោះ ស្រី សុផល អាយុ ៣៥ឆ្នាំ ជាទាហាននៅអង្គភាព វរសេនាតូចលេខ៤១១ កងពលតូចថ្មើជើងលេខ៤១ បានរៀបរាប់ថា មុនពេលកើតហេតុបុរសរងគ្រោះឈ្មោះ វុធ រដ្ឋ ជាមនុស្សញៀនថ្នាំ និងជាអ្នករាប់អានគ្នារស់ នៅក្នុងភូមិឃុំជាមួយគ្នាផង ហើយទើបតែបានមកលេងខ្លួននៅក្នុង បន្ទាយទាហានបាន ១ថ្ងៃ ស្រាប់តែជនរងគ្រោះជិះម៉ូតូ ចេញពីបន្ទាយគោលបំណងទៅមើលខនសឺត។

បន្ទាប់មក បុរសរងគ្រោះបានយកដបសាំងដែលគេកំពុងលក់យកមក ចាក់ស្រោចលើដងខ្លួនដុតឆាបឆេះ មានអណ្តាតភ្លើងសន្ធោសន្ធៅពាសពេញដងខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលទៅដើរលេងទស្សនា នាពេលរាត្រីនោះ នាំគ្នារត់ទៅជួយពន្លត់ភ្លើង និងនាំយកមកធ្វើការសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

Related

Security 1758852091062383504

Post a Comment

emo-but-icon

Follow Us

Google Ads

Google Ads

item