ក្មេងទំនើង ហក់ប្រលែងលេង លើក្បាលក្រពើ មិនខ្លាចស្លាប់ (វីដេអូ)


ក្នុងសម័យទំនើបនេះ មានល្បែងលេងជាច្រើន ដែលពួកយុវវ័យចូលចិត្ដ យកមកលេងសើច ដែលពេលខ្លះអ្នកទាំងនោះក៏ មិនបានគិតពីគ្រោះថ្នាក់ ដែលកើតមានឡើង នាពេលមុខនោះដែរ។

ជាមួយគ្នានោះ អ្វីដែលមិនគួរឲ្យជឿ គឺក្រុមក្មេងទំនើងមួយ ដែលមានគ្នា ប្រហែលជា ២ទៅ៣នាក់ បែរជាសត្វក្រពើ មកធ្វើជាល្បែងលេងទៅវិញ។ តាមរយៈវីដេអូមួយ ដែលមានអ្នកប្រើប្រាស់អ៊ិនធើណេតជាច្រើន នាំគ្នាចែកចាយ ដែលទីតាំងមិនត្រូវបានបញ្ជាក់នោះ ត្រូវបានបង្ហាញឲ្យឃើញ ក្មេងៗទាំងនោះ នាំគ្នា ជិះស្គី ហក់ពីលើសត្វក្រពើ ខណៈពេលដែលសត្វនោះ មិនមានចំណងចងជាប់នោះទេ។ បន្ថែមពីនោះ នានាទីចុងក្រោយ ក្រពើនោះ ក៏ស្ទុះទៅខាំ ក្មេងទំនើងម្នាក់ ដែលអង្គុយនៅមាត់បង្អួត ដែលមិនដឹងថា លទ្ធផលទៅជាយ៉ាងណានោះទេ។

ចុះប្រិយមិត្ដយល់យ៉ាងណា ដែលនាំគ្នា ទៅលេងជិះស្គីលើ ក្បាលក្រពើដែលគ្មានចងចំណងអីបែបនេះ? សូមទស្សនាវីដេអូទាំងអស់គ្នា៖


កែសម្រួលដោយ ម៉ា

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

Related

Strange news 8706189739151927514

Post a Comment

emo-but-icon

item