ឆែកឆេរភូមិគ្រឹះ មន្ត្រីយោធាម្នាក់ ពាក់ព័ន្ធការចរាចរ លុយដុល្លារក្លែងក្លាយ


បាត់ដំបងៈ កម្លាំងនគរបាលក្រុងបាត់ដំបង និងប៉ោយប៉ែត ដឹកនាំដោយលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានចុះឆែកឆេរភូមិគ្រឹះ ដ៏ស្កឹមស្កៃរបស់មន្ត្រីយោធាម្នាក់ នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង សង្ស័យពាក់ព័ន្ធនឹងការចរាចរណ៍ លុយដុល្លារក្លែងក្លាយ នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤។

លោក សយ វ៉ាន់សក្កិ ភេទប្រុស អាយុ៥០ឆ្នាំ ជាមន្ត្រីយោធាភូមិភាគ៥ នៅខេត្តបាត់ដំបង ជាម្ចាស់ភូមិគ្រឹះខាងលើ ហើយក៏ជាជនសង្ស័យពាក់ព័ន្ធនឹងការចរាចរណ៍ លុយដុល្លារក្លែងក្លាយ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការចុះឆែកឆេរភូមិគ្រឹះខាងលើ សមត្ថកិច្ចបានរកឃើញ និង ដកហូត លុយដុល្លារក្លែងក្លាយជាច្រើនម៉ឺនដុល្លារ តែមិនទាន់បានបញ្ជាក់ ពីចំនួនពិតប្រាកដនោះទេ។

ក្រោយឃាត់ខ្លួនមន្ត្រីយោធា ជាជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនទៅឃុំ ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។

សូមបញ្ជាក់ការចុះឆែកឆេរភូមិគ្រឹះរបស់លោក សយ វ៉ាន់ស័ក្ក នេះ បានធ្វើឡើងក្រោយពីកម្លាំងនគរបាលក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ នឹងជាបក្ខពួកឈ្មោះ តាំង ធារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ កាលពីថ្ងៃទី១៦ ខែមករា ម្សិលមិញ នៅភូមិក្បាលស្ពាន សង្កាត់ក្បាលស្ពាន ក្រុងប៉ោយប៉ែត ដោយរឹបអូស បានលុយដុល្លារក្លែងក្លាយ ជាច្រើនម៉ឺនដុល្លារផងដែរ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

Related

Security 8442775765696939356

Post a Comment

emo-but-icon

Follow Us

Google Ads

Google Ads

item