Chelsea ត្រូវថ្លៃជាមួយ Mohamed Salah ហើយ
Mohamed Salah នឹងបំពេញបែបបទចប់សព្វគ្រប់ដើម្បីផ្លាស់មក Chelsea នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្រោយពីតោខៀវបញ្ជាក់ថា ពួកគេបានព្រមព្រៀងតម្លៃជាមួយ Basel ហើយនោះ។
កីឡាករវ័យ២១លំដាប់អន្តរជាតិរបស់អេហ្ស៊ីពនៅមិនទាន់ព្រមព្រៀងលើកិច្ចសន្យាផ្ទាល់ខ្លួននៅឡើយ ប៉ុន្តែគេរំពឹងថាកីឡាកររូបនេះនឹងផ្លាស់មក Stamford Bridge នៅពេលគេបានឆ្លងកាត់ការពិនិត្យសុខភាព និងទទួលបានការអនុញ្ញាតការងារនៅអង់គ្លេស។
Salah មានទំនាក់ទំនងជាមួយហង្សក្រហមយូរណាស់មកហើយ និងត្រូវគេរំពឹងថាផ្លាស់មកនៅខែមករា ប៉ុន្តែតោខៀវទៅក្រោយទាំងតក់ក្រហល ដើម្បីផ្ទេរយកកីឡាកររូបនេះមកបំពេញចន្លោះប្រហោងក្រោយ Juan Mata និង Kevin de Bruyne ចាកចេញ។
Salah ធ្លាប់ស៊ុតបញ្ចូលទី Spurs ពេល Basel ឈ្នះមាន់ខ្នាយមាសនៅវគ្គ1/4Europa League ហើយក៏ស៊ុតបញ្ចូលទីតោខៀវផងដែរពេល Basel ចាញ់តោខៀវ 5-2 នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
ដោយ nob70
ប្រភពពី៖ www.nob70.com
