ស្រ្តី​ម្នាក់​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​កូន​ទា​​បុក​​ខឿន​ផ្លូវ​នៅ​គល់​ស្ពាន​អាកាស​៧​មករា​ របួស​បែក​មុខ​មាត់​


រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់បានរងរបួសបែកមុខមាត់ ខណៈដែលរូបនាងស្រវឹងស្រា ហើយជិះម៉ូតូកូនទា ១គ្រឿង ពណ៌សលាយផ្ទៃមេឃ អត់មានស្លាកលេខ ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់គល់ស្ពានអាកាស ៧មករា ក៏បានរេចង្កូតទៅបុកខឿនផ្លូវ បណ្តាលឲ្យម៉ូតូដួលប្រាវតែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ២០នាទី យប់ថ្ងៃទី១៥ តុលា ២០១៣ នៅចំណុចគល់ស្ពានអាកាស ៧មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្រោយកើតហេតុ ស្រ្តីរងគ្រោះបានលើកម៉ូតូជិះបន្តដំណើរទៅបាត់៕







Related

National news 1153280603045251349

Post a Comment

emo-but-icon

item