រថ​យន្ត​សាំង​យ៉ុង​ម្ចាស់​ស្រវឹង​ស្រា​ ជោក​ជាំ​បោះ​​ពួយ​បុក​របង​​ស័ង្កសី​ដី​ឡូត៍​ ១កន្លែង​ ​​គាប​ជាប់​​ទៅ​មុខ​លែង​រួច​


រាជធានីភ្នំពេញ ៖ រងយន្តសំាងយ៉ុង ១គ្រឿង ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2K-1822 បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោកជាំ បានបោះពួយយ៉ាងលឿន តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ហើយបានវ៉ារថយន្ត ១គ្រឿង ក៏ជ្រុលទៅបុករបងស័ង្កសីដីឡូត៍ ១កន្លែង បណ្តាលឲ្យរថយន្តគាបជាប់នឹងរបង ការដ្ឋានបើកទៅមុខលែងរួច ចំណែករថយន្តខូចខាតមួយកំណាត់មុខ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ១៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ តុលា ២០១៣ នៅចំណុចមុខរោងចក្រកាត់ដេរ គង់ ហុង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្រោយកើតហេតុ រថយន្តខាងលើត្រូវសមត្ថកិច្ចស្ទូចយកទៅ រក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីធ្វើការដោះស្រាយ៕





Related

National news 3021679075874129649

Post a Comment

emo-but-icon

item