អត់លុយចង់ចូលក្លឹប ប្រើល្បិចខ្ចីម៉ូតូ បងប្អូនយកមកបញ្ចាំ ត្រូវជាប់ខ្នោះ នគរបាល
ភ្នំពេញៈ យុវជនម្នាក់ ដោយសារតែស្រវឹងស្រា នឹងចង់ចូលលេង ក្លឹបរាំកំសាន្ត ហើយដោយខ្លួន គ្មានលុយ ក៏ ប្រើល្បិចខ្ចីម៉ូតូ របស់បងប្អូន យកមកបញ្ចាំនៅភ្នំពេញ ប៉ុន្តែអស់សាំង តាមផ្លូវប្រជាពលរដ្ឋ សង្ស័យក៏រាយការណ៍ ប្រាប់នគរបាលឲ្យឃាត់ខ្លួន ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង១៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះ រទេះ ខណ្ឌពោធិ៍សែន ជ័យ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា យុវជនខាងលើមានឈ្មោះ អឿន ថុន ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរ ជាអ្នកកាប់គោ នៅផ្សារត្រាំខ្នា រស់នៅភូមិផ្សារត្រាំខ្នា ឃុំសុភី ស្រុកបាទី ខេត្តតាកែវ ម៉ូតូដែលជនសង្ស័យជិះមក នោះម៉ាកសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ គ្មានស្លាកលេខ ។
បើតាមនគរបាលសាកសួរ ជនសង្ស័យបាននិយាយថា ម៉ូតូជាម៉ូតូរបស់បងប្អូន ដោយសារតែគេផឹកស្រា ហើយអស់ ស្រានោះ ក៏ប្រើល្បិច ខ្ចីម៉ូតូនេះ យកទៅទិញស្រា ប៉ុន្តែដោយឱកាសល្អ ក៏មកភ្នំពេញ ដើម្បីបញ្ចាំកុងទ័រយក លុយទៅ ទិញ ស្រាផឹក ប៉ុន្តែការឆ្លើយ ម្តងចេះម្តងចុះ ក្នុងស្ថានភាពរវើយរវាយ មិនអាចកំណត់បាន នគរបាលសង្កាត់ភ្លើងឆេះ រទេះក៏បញ្ជូន ជនសង្ស័យមកកាន់ ជំនាញព្រហ្មទណ្ឌខណ្ឌ ដើម្បីចាត់ការបន្ត ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានបណ្តើរម៉ូតូតាមផ្លូវដោយគ្មានពាក់មួក សុត្ថិភាព គ្មានកញ្ចក់ គ្មានស្លាកលេខ គ្មានកូនសោរកុងតាក់ ទើបប្រជាពលរដ្ឋសង្ស័យ ក៏រាយការណ៍ជូននគរបាល ប៉ុស្តិ៍ឲ្យ ឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ លុះពេលនគរបាល ឃាត់បានធ្វើការសាកសួរជន សង្ស័យឆ្លើយ ម៉ូតូខ្ចីបងប្អូន ហើយក៏ហួសមកបញ្ចាំ ដោយសារតែរូបគេ ចង់ចូលក្លឹបកំសាន្ត ចំណែក ឯស្លាកលេខវិញ កាច់ទុលចោលនៅឯផ្ទះ។
ទើបីជាយ៉ាងណានគរបាលបានឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋានផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ ដើម្បីធ្វើការ ស្រាវជ្រាវបន្ត ស្វែងរកសាច់រឿងពិត៕
