កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ ចាប់ ខ្លួនមន្ដ្រីនគរបាល ២នាក់ ពីបទ បង្ករបួសស្នាម
ភ្នំពេញ ៖ មន្ដ្រីនគរបាល ២នាក់ ម្នាក់ ពាក់ស័ក្ដិ១ បម្រើការងារ នៅក្រសួងមហា ផ្ទៃ និងម្នាក់ទៀត ពាក់ស័ក្ដិ១ដូចគ្នាបម្រើ ការងារ នៅស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូន ពេញ ចាប់ខ្លួនពីបទ បង្ករបួសស្នាមក្រោយ ពីពួកគេទាំង ២នាក់ បានឈ្លោះដោយពាក្យ សំដី រហូតដល់ប្រើអំពើហិង្សាដាក់គ្នា ។
មន្ដ្រីអាវុធហត្ថខណ្ឌដូនពេញ បានឱ្យដឹង ថា ការឃាត់ខ្លួនមន្ដ្រីនគរបាលថ្នាក់អនុ សេនីយ៍ត្រីទាំង ២នាក់ខាងលើនេះ បានធ្វើ ឡើង កាលពីវេលាម៉ោង ១២ និង៣០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែ តុលា ឆ្នាំ ២០១៣ ស្ថិតនៅចំណុចផ្ទះលេខ ២៤ ផ្លូវលេខ ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រោយពីទទួលសេចក្ដីរាយការណ៍ ពីករណីបង្ករបួសស្នាម និងបន្ទាប់ពីមាន បញ្ជា ពីមេបញ្ជាការ អាវុធហត្ថ ខណ្ឌដូនពេញ លោក ថោង ពិសិដ្ឋ ។
មន្ដ្រីអាវុធហត្ថខណ្ឌដូនពេញ បានឱ្យដឹង ថា ជនសង្ស័យទី១ ឈ្មោះ បាង ងួនថាយ អាយុ ៣៤ឆ្នាំ ជាមន្ដ្រីនគរបាលក្រសួងមហា ផ្ទៃ ពាក់ស័ក្ដិ១ ស្នាក់នៅភូមិបាក់ខែង សង្កាត់ ព្រែកលៀប ខណ្ឌឫស្សីកែវ និងគូទំនាស់ ឈ្មោះ ឃាង ប៊ុននី អាយុ ៣៥ឆ្នាំ មុខរបរ ជាមន្ដ្រីនគរបាល នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ពាក់ស័ក្ដិ១ ស្នាក់នៅផ្ទះ លេខ ៧៩ែ១ ផ្លូវលេខ ១៧៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។យ៉ាងណាក៏ដោយមិនទាន់ មានការបញ្ជាក់លំអិត ដែលនាំឱ្យពួកគេ ទាំង២នាក់ វាយគ្នារហូតដល់មានរបួសនោះ ឡើយ ។
នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ នេះ ក្រោយពីធ្វើរបាយការណ៍ និងសាកសួរ រួចរាល់ ជនសង្ស័យទាំង២ ត្រូវបានបញ្ជូន ទៅកាន់ ទីបញ្ជាការដ្ឋានអាវុធហត្ថ រាជធានី ភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ប្រភពព័ត៌មានមួយ បានលួចបង្ហើបថា គូទំនាស់ម្ខាង ឈ្មោះ បាង ងួនថាយ គឺជា កូនម្ចាស់ក្លឹបមួយយីហោ ប៊ូម ប៊ូម ក្នុងខណ្ឌ ដូនពេញ ដូច្នេះគេគ្មានសង្ឃឹមថា បុគ្គលរូប នេះ អាចជាប់ទោស និងត្រូវបានផ្ដន្ទាទោស តាមផ្លូវច្បាប់ ពីសំណាក់ស្ថាប័ន តុលាការ នោះឡើយ ដោយសារតែរូបគេមានលុយ និងមានសាច់ញាតិស្គាល់សមត្ថកិច្ច ជាច្រើននាក់ ៕
