U23កម្ពុជាត្រូវប្តូរឲ្យជួបក្រុមខ្លាំងថ្ងៃបើកឆាកBIDC Cup 2013
ក្រុមU23 កម្ពុជាត្រូវបានកែប្រែឲ្យជួបក្រុមខ្លាំង U23 ម៉ាឡេស៊ីវិញសម្រាប់ថ្ងៃបើកឆាកពានរង្វាន់ BIDC Cup ឆ្នាំ២០១៣ បន្ទាប់ពីការបង្ហាញកាលពីសន្និសីទសារព័ត៌មាននៅដើមសប្តាហ៍នេះគឺក្រុមកម្ពុជាត្រូវជួបក្រុមខ្សោយ U23 ឡាវ។
យោងតាមកម្មវិធីប្រកួតពានរង្វាន់ បាល់ទាត់យុវជនក្រោមអាយុ២៣ឆ្នាំក្នុងមហាអនុតំបន់ទន្លេមេគង្គ ២០១៣ (BIDC Cup 2013) ដែលដាក់បង្ហាញនៅថ្ងៃសន្និសីទសារព័ត៌មាន និង ចាប់ពូល កាលល្ងាចថ្ងៃទី ២១ តុលា កន្លងទៅ នៅសណ្ឋាគារណាហ្គាវើល ក្រុម U23 កម្ពុជា ត្រូវប៉ះក្រុម U23 ឡាវ នៅថ្ងៃបើកឆាក។ ប៉ុន្តែនៅថ្ងៃនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញកម្មវិធីប្រកួតថ្មីមួយទៀតដែលមានការកែតម្រូវគូប្រកួតមួយចំនួន ដោយថ្ងៃដំបូងក្រុម U23 កម្ពុជា ប៉ះ ក្រុម U23 ម៉ាឡេស៊ី នៅថ្ងៃបើកឆាកមុន ខណៈវៀតណាម ប៉ះមីយ៉ាន់ម៉ា ដដែល (កម្មវិធីប្រកួតនៅខាងក្រោម)។
| ពូល A | ពូល B |
| U22 វៀតណាម | U23 កម្ពុជា |
| U22 មីយ៉ាន់ម៉ា | U23 ឡាវ |
| U23 ថៃ | U23 ម៉ាឡេស៊ី |
ក្រុមមីយ៉ាន់ម៉ា លើកពាន BIDC Cup 2011 កន្លងទៅ
ការប្រកួតពានរង្វាន់ BIDC Cup 2013 មានផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា (TVK) នៅថ្ងៃបើកឆាក និង មានផ្សាយផ្ទាល់តាមទូរទស្សន៍ MY TV នៅប្រកួតបន្តបន្ទាប់។ ចំណែកសំបុត្រចូលទស្សនាមានលក់ ៤ ពាន់រៀល នៅកន្លែងមានម្លប់ និង ២ ពាន់រៀលនៅកន្លែងអង្គុយខាងក្រៅជុំវិញទីលានប្រកួត។
អត្ថបទពាក់ព័ន្ធនឹងពានរង្វាន់ BIDC Cup 2013 សួមចុច…
| កម្មវិធីប្រកួត BIDC Cup 2013 | ||||||
| ថ្ងៃប្រកួត | ម៉ោង | ពូល | គូប្រកួត | ទីលាន | ||
| ២/១១/២០១៣ | ២ រសៀល | A | វៀតណាម | Vs | មីយ៉ាន់ម៉ា | ពហុកីឡដ្ឋានជាតិ |
| ៤ រសៀល | B | ម៉ាឡេស៊ី | Vs | កម្ពុជា | ||
| ៤/១១/២០១៣ | ២ រសៀល | B | ឡាវ | Vs | ម៉ាឡេស៊ី | |
| ៤ រសៀល | A | មីយ៉ាន់ម៉ា | Vs | ថៃ | ||
| ៦/១១/២០១៣ | ២ រសៀល | A | ថៃ | Vs | វៀតណាម | |
| ៤ រសៀល | B | ឡាវ | Vs | កម្ពុជា | ||
| ៨/១១/២០១៣ | ២ រសៀល | Semi Final | លេខ១ពូល A | Vs | លេខ ២ ពូល B | |
| ៤ រសៀល | លេខ ១ ពូល B | Vs | លេខ ២ ពូល A | |||
| ១០/១១/២០១៣ | ៤ រសៀល | Final | អ្នកឈ្នះ១/២ | Vs | អ្នកឈ្នះ១/២ | |
សល់តែ ៩ ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតមកដល់ហើយ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាណា !
អត្ថបទ៖ ម៉ឺន រស្មី
