សព​បុរស​អាណិកជន​ខ្មែរ​ម្នាក់​នៅ​បារាំង ​ទើប​​ត្រូវ​បាន​រក​ឃើញ​កាល​ពី​​ថ្ងៃ​សុក្រ​ សប្ដាហ៍​មុន ​​​បន្ទាប់​ពី​បាត់ខ្លួន​អស់​រយៈ​ពេល ​៨​ឆ្នាំ​កន្លង​ទៅ​នេះ​។

លោក​ ថូម៉ាស ងិន​ (Thomas Ngin) ជា​ជនជាតិ​ខ្មែរ​ដែល​មាន​វ័យ ​៥០​ឆ្នាំ​ ​គិត​មក​ដល់​ឆ្នាំ​២០១៣​ នេះ ត្រូវ​បាន​ប៉ូលិស​​សន្និដ្ឋាន​​​​ថា ​បាន​ចងក​សម្លាប់​ខ្លួន​នៅ​ផ្ទះ​​ល្វែង​មួយ​កន្លែង​ស្ថិត​នៅ​ទីក្រុង​ប៉ារីស ​បន្ទាប់​​ពី​​រូប​គាត់​បាត់បង់​ការងារ​ជា​សន្តិសុខ​​​​​កាល​ពី​ឆ្នាំ​២០០៥​។​

ផ្ទះល្វែង​ដែល​លោក ​Thomas Ngin​ស្នាក់​នៅ​

សូមចុចអាន៖ យុវតី​ខ្មែរ​ពីរ​នាក់​ត្រូវ​បាន​​រំដោះ​​​ពី​ផ្ទះ​បន​​នៅ​ម៉ាឡេស៊ី​

សាកសព​លោក ​ងិន ​ដែល​នៅ​សល់​តែ​ឆ្អឹង​នោះ​ត្រូវ​បាន​ប្រទះឃើញ​​ចងក​សម្លាប់​ខ្លួន​ទៅ​នឹង​គ្រែ​ពូក​របស់​គាត់​​ដោយ​អ្នក​​​ចំណូល​ថ្មី​ដែល​ទើប​​មក​​ទិញ​​​ផ្ទះ​ល្វែង​ដែល​​លោក​រស់​នៅ​​ បន្ទាប់​ពី​​​អាណិកជន​ខ្មែរ​ម្នាក់​នេះ​​ ​បាន​​ចាក់សោ​ទ្វា​​​ចោល​អស់​រយៈ​ពេល​ ៨​ឆ្នាំ​ដោយ​គ្មាន​​ដំណឹង​។ ​​

​តាម​ប្រភព​បាន​បញ្ជាក់​​ដែរ​ថា​ លោក​ ងិន​ បាន​ជំពាក់​លុយ​ធនាគារ​​​ ហើយ​ក្រោយ​មក​ធនាគារ​​ក៏​បាន​រឹប​អុស​​​យក​ផ្ទះ​​របស់​គាត់​ ហើយ​​ក៏​បាន​លក់​​ទៅ​​ឱ្យ​ម្ចាស់​ថ្មី​មួយ​ទៀត​កាល​ពី​ខែ​មុន។ ​​

យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន​​វិទ្យុ​បារាំង​អន្តរជាតិ​បាន​​បញ្ជាក់​ថា លោក ​Ngin បាន​កាត់​ផ្ដាច់​ទំនាក់ទំនង​​ជា​មួយ​គ្រួសារ​របស់​​គាត់​​​​ ហើយ​​សាច់ញាតិ​របស់​គាត់​ក៏​មិនបាន​ផ្ដល់​ដំណឹង​ណាមួយ​ពី​ការ​បាត់​ខ្លួន​​​នោះ​ឡើយ ដែល​​នេះ​ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​បុរស​អាណិកជន​ខ្មែរ​ខាងលើ​ស្លាប់​ទៅ​អស់​រយៈ​ពេល​៨​ឆ្នាំ​ ដោយ​គ្មាន​អ្នកណា​ដឹង។

សូមចុចអាន​៖ អាកាសយានដ្ឋាន​ ធំ​​បំផុត​​ទាំង៥

ការ​ស្លាប់​របស់​លោក​ Ngin ​គឺ​ជា​ដំណឹង​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​​មួយ និង​ជា​រឿង​មួយ​មិន​គួរឲ្យ​ជឿ​ទាល់តែ​សោះ​ដែល​​អាណិកជន​ខ្មែរ​ម្នាក់​នេះ​ស្លាប់​ដោយ​អាថ៌កំបាំង​​​អស់​រយៈ ពេល​ ៨​ឆ្នាំ​ដោយ​គ្មាន​អ្នកណា​ដឹង​ក្នុង​ទីក្រុង​មួយ​​ដ៏​ស៊ីវីល័យ​ ដែល​​មាន​មនុស្ស​ម្នា​រស់​នៅ​កុះករ​៕