តូចចិត្ត មានជំងឺ ប្រចាំកាយ ព្យាបាលមិនជា រត់ទៅចងក សម្លាប់ខ្លួន ចោលកូន ២នាក់ ឲ្យនៅកំព្រា
បន្ទាយមានជ័យ ៖ ស្រ្តីវ័យ៦៥ឆ្នាំម្នាក់ ព្រោះតែខ្លួនក្រ គ្មានប្រាក់ព្យាបាលជំងឺ ដែលមានប្រចាំកាយ អស់ ជាច្រើនឆ្នាំ បានសម្រេចចិត្ត ចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៣ ដើម្បីបញ្ចប់បញ្ហា ក្នុងជីវិតរបស់ខ្លួន ដោយបន្សល់ទុក កូន២នាក់ឲ្យកំព្រា ។
លោក សៅ ប៊ុន អធិការនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ នេះថា ស្រ្តី រងគ្រោះ ដែលចងកសម្លាប់ខ្លួន មានឈ្មោះ យ៉ែម ធឿន អាយុ៦៥ឆ្នាំ រស់នៅភូមិជ្រៃ ឃុំ បឹងបេង ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានកូន២នាក់ ទៅធ្វើការ នៅប្រទេសថៃអស់ ។
លោកអធិការបានបន្តថា ពីមុនស្រី្តរងគ្រោះ មានស្រុកកំណើតនៅខេត្តបាត់ដំបង ស្រ្តីរូបនេះ ទើបតែ មក ជួលផ្ទះគេស្នាក់នៅប៉ុន្មានខែនេះទេ ។ មុនកើតហេតុស្រី្តរងគ្រោះមានជំងឺប្រចាំកាយ(រោគស្ត្រី) ព្យាបាល អស់ជាច្រើនឆ្នាំហើយ នៅតែមិនជាសះស្បើយ លុះនៅថ្ងៃព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ស្រាប់តែប្រជាពល រដ្ឋប្រទះឃើញសពស្ត្រីខាងលើ ចងកក្រោយផ្ទះស្លាប់បាត់ទៅហើយ ។ បច្ចុប្បន្នសពត្រូវបានអ្នកស្រុក និងសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
