សមត្ថកិច្ចខេត្តសៀមរាប រំដោះនារីក្រមុំ៤នាក់ ដែលគេត្រៀមនំាទៅជួញដូរនៅចិន
ខេត្តសៀមរាប៖ នារីក្រមុំវ័យក្មេង៤នាក់ បានត្រូវសមត្ថកិច្ច ប្រចំាព្រលានយន្តហោះសៀមរាប ធ្វើការរំដោះបាន បន្ទាប់ពីជនរងគ្រោះ ត្រូវបានមេខ្យល់ត្រៀមបញ្ជូន នំាទៅជួញដូរនៅក្នុងប្រទេសចិន ។
ហេតុការណ៏បង្រ្កាបនេះបានកើតឡើង កាលពីម៉ោង៦ល្ងាច ថ្ងៃទី១៨ តុលា ២០១៣ នៅក្នុងព្រលានយន្តហោះក្រុងសៀមរាប ខណៈដែលនារីវ័យក្មេងទំាង០៤នាក់ ត្រូវបានមេខ្យល់ឈ្មោះ នាង សម្បត្តិ ភេទប្រុស អាយុ៣០ឆ្នាំ ត្រៀមនាំតាមជើងយន្តហោះ CZ 3054 ពីក្រុងសៀមរាប ទៅកាន់ខេត្តខ្វាងចូវប្រទេសចិន ។
យោងតាមសមត្ថកិច្ចដែលទើបតែបង្ហើបឲ្យដឹងនៅព្រឹកថ្ងៃទី២៤ តុលា ២០១៣បានឲ្យដឹងថា នារីរងគ្រោះទំាង០៤នាក់នោះមានឈ្មោះ ១- វ៉ាត់ រ៉ាលី ឆ្នាំកំណើត ១៩៨៨ ២-ឈ្មោះ សុខ សុភេន ឆ្នាំកំណើត ១៩៩២ ៣-ឈ្មោះ សារ៉េត រឹម ឆ្នាំកំណើត ១៩៨៤ និង ៤-ឈ្មោះ វ៉ាត ស្រីម៉ុម ឆ្នាំកំណើត ១៩៩២ ។
បច្ចប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនមេខ្យល់ឈ្មោះ នាង សម្បត្តិ យកមកផ្តន្ទាទោសតាមច្បាប់ ។
ចំណែកនារីវ័យក្មេងទំាង០៤នាក់ខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងអនីតិជនខេត្ត ៕
