ល្បួង​ចូល​ខារ៉ាអូខេ រួចខ្ចីម៉ូតូមួយភ្លែត​បាត់រហូត ចាប់បាន​នៅ​ខេត្ត​បាត់ដំបង


ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចនគរបាល ស្រុកមោងប្ញស្សីខេត្តបាត់ដំបងស្ទាក់ចាប់បាន រួចប្រគល់ឱ្យសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ ពាក់ព័ន្ធពីបទឆបោកម៉ូតូកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រថ្ងៃទី២១ តុលា ២០១៣ ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះអែម រុន អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិបឹងកក់ទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋម្នាក់ឈ្មោះសយ នាង ភេទប្រុស អាយុ៦១ឆ្នាំ ជាម្ចាស់ហាងខារ៉ាអូខេ «ពន្លឺច័ន្ទ» នៅក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដែលបានចោទប្រកាន់ថា កាលពីយប់ថ្ងៃទី២១ តុលា នោះ ឈ្មោះអែម រុន បានល្បួងកូនប្រុសរបស់គាត់ឈ្មោះនាង ឌីនិត អាយុ១៩ឆ្នាំ ចូលច្រៀងខារ៉ាអូខេនៅហាង «លីនដា» ក្នុងសង្កាត់បន្ទាយដី ។

បន្ទាប់ពីច្រៀងមួយសន្ទុះ ជននេះបានប្រើល្បិចខ្ចីម៉ូតូម៉ាកវីវ៉ា ពាក់ស្លាកលេខពោធិ៍សាត់ 1B 5839  ទៅទិញសាច់ក្លែមមួយភ្លែត ក៏ បាត់រហូតតែម្តង ។



Related

Security 2940020864749048299

Post a Comment

emo-but-icon

item