តើ iOS 7.0.3 ពិតអាច Jailbreak បានមែនហ៎!
iOS 7.0.3 ត្រូវបានក្រុមហ៊ុន Apple បញ្ចេញកាលពីយប់មិញនេះដើម្បីឲ្យគ្រប់ Devices ទាំងអស់អាចធ្វើការដំឡើង Versions ជំនាន់ថ្មីនេះ។ ទន្ទឹងនេះ ក៏មានព័ត៌មានមួយចំនួនទាក់ទិនទៅនឹងការ Jailbreak នៅ iOS 7.0.3 ផងដែរ។
លោក សុវណ្ណ ម៉ារ៉ាឌី ជាម្ចាស់ហាងនៃ Home Technology ក៏ដូចជាអ្នកតាមដានបច្ចេកវិទ្យាមួយរូបបានឲ្យដឹងថា ៖ “បើតាមរយៈការតាមដានព័ត៌មានរបស់ខ្ញុំកន្លងមក បានបញ្ជាក់ថា ពិតជានឹងអាច Jailbreak បានលើ Versions 7.0.3 ឆាប់នេះជាមិនខាន”។
លោកបានបន្តថា៖ “យោងតាមគេហទំព័រទាក់ទិននឹង iOS 7.0.3 របស់បរទេសមួយចំនួនបានឲ្យដឹងថា រាល់ Device ទាំងអស់ឲ្យប្រញាប់ Update ពី iOS 7 ឫ iOS 7.0.2 ឡើងទៅ iOS 7.0.3 ទាំងអស់ ដើម្បីកុំឲ្យ Apple បញ្ចេញ Versions ថ្មីខ្ពស់ទៀត ពេលនោះហើយវានឹង lock រាល់ Device មិនឲ្យដំឡើងទៅ Version iOS 7.0.3 ទេ។
សូមប្រិយមិត្តរង់ចាំតាមដានជាមួយនឹងយើងខ្ញុំបន្តទៀតជុំវិញការ Jailbreak iOS។
អត្ថបទ៖ ដារ៉ាឆានី
