ឆ្លាមដឹកឈើប្រណីត ផ្ទុះកង់ក្រោយ រ៉េចង្កូត ក្រឡាប់ ធ្លាក់ស្រែ


កំពង់ឆ្នាំង៖ ស្របពេល ឈើប្រណីតប្រភេទ ឈើគ្រញូង ឈើប្រភេទនាងនួន បេង និងធ្នង់ កំពុងតែត្រូវប៉ាន់ នៅលើទីផ្សារនោះ ក្រុមឈ្មួញបានបញ្ចេញសកម្មភាព ដឹកឈើប្រណីតខាងលើ ប្រើប្រាស់រថយន្តទំនើបៗ ជាច្រើន គ្រឿងដឹកធ្វើអាជីវកម្ម ឆ្លងកាត់ ទឹកដីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ឬ ទៅកាន់ទឹកដី ខេត្តកំពង់ចាម ជាប់ព្រំប្រទល់វៀតណាម ទាំងយប់ ទាំងថ្ងៃ ប៉ុន្តែគេពុំដែលឃើញ មន្ត្រីជំនាញរដ្ឋបាល ព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបបាននោះឡើយ ជាពិសេសគឺសមត្ថកិច្ច អ.ហ ដែលមានប៉ុស្តិ៍តាម បណ្តោយផ្លូវជាតិលេខ៥ ដូចជាស្នាក់ការសន្តិសុខ លេខ៥០០ជាដើម។

ករណីខាងលើនេះត្រូវបានគេរាយការណ៍ថាមន្ត្រីអ.ហ ខាងលើអង្គុយរាប់តែក្បាលឡាន ចាំយកតែលុយដាក់ ក្នុងហោប៉ៅប៉ុណ្ណោះ លុះត្រាតែរយន្តបែកកង់ ឬក្រឡាប់ ឬជួបគ្រោះថ្នាក់ចរាចរណ៍  ទើបដឹងថា ជារថយន្តដឹកឈើប្រណីត ។

ករណីខាងលើនេះ គួរតែថ្នាក់លើធ្វើការត្រួតពិនិត្យ និងតាមដានរាល់សកម្មភាពបទល្មើស ព្រៃឈើ ដែលដឹកឆ្លងកាត់ទឹកដីខេត្តកំពង់ឆ្នាំង ក្នុងមួួយយប់ៗ ប្រមាណពី១៥ទៅ៣០គ្រឿង ហើយករណីខាងលើនេះ គួរណាស់ លោកអភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង រៀបចំកម្លាំងចម្រុះ មួយក្រុមដែលមិនធ្លាប់ ពាក់ពន្ធ័រឿងយកលុយកាក់ នៅលើដងផ្លូវជាតិលេខ៥ អាចនិយាយថា កម្លាំងសមត្ថកិច្ចចម្រុះ រៀបចំថ្មីដើម្បី បង្ក្រាបសកម្មភាពខាងលើនេះ  ។ 

ជាក់ស្តែង នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ មានរថយន្តកាមរីឆ្នាម មួយគ្រឿង ពណ៌ត្រីឆ្លូញ គ្មានស្លាកលេខ បានក្រឡាប់ជាច្រើនត្រឡប់ ដោយសារបើកបរ ក្នុងល្បឿនលឿន នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា រថយន្តខាងលើដឹកឈើធ្នង់ និង នាងនួន ចំនួន៣៧ដុំ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង លុះមកដល់ចំណុច កើតហេតុខាងលើ ក៏បានបុកនឹងគល់ស្ពាន បណ្តាលអោយបែកកង់ក្រោយ រ៉េចង្កូតធ្លាក់ក្ នុងប្រឡាយ ក្រឡាប់ ៤-៥ ត្រឡប់ ធ្វើអោយអ្នកបើកបរ រងរបួសធ្ងន់ ។

ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា រថយន្តដឹកឈើនេះ ធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូង ដោយសារតែ រថយន្តនោះ ផ្ទុកធ្ងន់ពេក ហើយបើកលឿន បណ្តាលអោយផ្ទុះកង់ខាងស្តាំ រ៉េចង្កូតធ្លាក់ទៅ ក្នុងប្រឡាយ ក្រឡាប់ជាច្រើនត្រឡប់ ហើយត្រូវបាន បក្ខពួកគូកន របស់គេបើករថយន្តស៊េរីទំនើប មួយគ្រឿង មកដឹកអ្នកបើកបរ យកចេញទៅភ្លាមៗ គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបានអោយដឹងថា ឈើចំនួន៣៧ដុំ រួមនិងរថយន្ត ត្រូវបានស្ទូចយកមក រក្សាទុកនៅខណ្ឌរដ្ឋបាល ព្រៃឈើខេត្តកំពង់ឆ្នាំង៕















Related

National news 6825270594083964771

Post a Comment

emo-but-icon

item