តារាចម្រៀង ឈិន សុរ៉ាវី ចងក សម្លាប់ខ្លួននៅក្នុងផ្ទះរបស់ខ្លួនដោយមិនដឹងមូលហេតុ
https://newskhmer24.blogspot.com/2013/11/blog-post_7564.html
រាជធានីភ្នំពេញ ៖ តារាចម្រៀង អ្នកនាង ឈិន សុរ៉ាវី បានចង.កធ្វើអត្តឃាតសម្លាប់ខ្លួន នៅក្នុងផ្ទះរបស់ខ្លួន ដោយពុំដឹងមូលហេតុ ស្ថិតក្នុងបូរីពិភពថ្មី ផ្ទះលេខ២១៤ ក្នុងភូមិក្រាំងអង្រ្គង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ដែលហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង ២០នាទី យប់ថ្ងៃទី១៤ វិច្ឆិកា ២០១៣។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកនាង ឈិន សុរ៉ាវី បានយកខ្សែវាំងននបង្អួចចង.កសម្លាប់ខ្លួន។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការពិនិត្យ នៅកន្លែងកើតហេតុ និងសាកសួរព័ត៌មានបន្ថែម៕
