បងស្រី កញ្ញាឈិន ចាន់សុធារី ចង ក សម្លាប់ខ្លួន នៅក្នុងផ្ទះ ដោយមិនទាន់ ដឹងមូលហេតុ


ភ្នំពេញ៖ ស្រ្តីម្នាក់ ដែលគេដឹងថា ជាបងស្រីបង្កើត របស់ ពិធីការិនី ទូរទស្សន៍ កញ្ញា ឈិន ចាន់សុធារី បានចងក សម្លាប់ខ្លួន នៅក្នុងបន្ទប់ឡៅតឿ ផ្ទះល្វែង កាលពីវេលាម៉ោង ប្រមាណ ៧៖៣០នាទី យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយមិនទាន់ ដឹងមូលហេតុ ។

សពជនរងគ្រោះ ត្រូវបានសាច់ញាតិប្រទះឃើញ ស្លាប់ដោយចងក នៅក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះល្វែង លេខ២១៤ ផ្លូវដេ ភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះត្រូវបានសមត្ថកិច្ច មូលដ្ឋាន ប្រាប់ថា មានឈ្មោះ ឈិន ចាន់សុរ៉ាវី ភេទស្រី អាយុជាង៣០ឆ្នាំ និងត្រូវជាបងស្រី របស់កញ្ញា ឈិន ចាន់សុធារី។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក ប៊ន សំអាត បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា ក្រោយប្រទះឃើញ សពជនរងគ្រោះ ស្លាប់ដោយចងក យ៉ាងដូច្នេះ លោកបានបញ្ជាឲ្យ កម្លាំងសមត្ថកិច្ច មូលដ្ឋាន សហការជាមួយ កម្លាំងនគរបាល ជំនាញខាងផ្នែកព្រហ្មទណ្ឌ កោសល្យវិច័យរបស់ក្រុង ចុះទៅកន្លែងកើតហេតុ មើលករណី។

យ៉ាងណាក៏ដោយ លោក ប៊ន សំអាត មិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យជនរងគ្រោះ ចងកស្លាប់នោះទេ ខណៈសមត្ថកិច្ចរបស់លោក នឹងបន្តសាកសួរសាច់ញាតិ ជនរងគ្រោះ បន្តទៀត។ ប្រភពព័ត៌មានពីមិត្តភក្តិជនរងគ្រោះម្នាក់ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ជនរងគ្រោះមានទឹកមុខស្រងូតស្រង៉ាត់ ខុសប្លែកពីធម្មតា មិនដឹងថាមានរឿងអ្វីនោះទេ ស្រាប់តែជនរងគ្រោះដាច់ចិត្តចងកសម្លាប់ខ្លួនតែម្តង។

មន្រ្តីនគរបាលមួយរូបនេះ បានឲ្យដឹងថា មុនពេលចងក សម្លាប់ខ្លួនជនរងគ្រោះ បានផឹកស្រាបៀរអស់ ប្រហែល៤កាប៉ុង រួចយកខ្សែចងក្រវ៉ាត់អាវ ចងកតែម្តង។ ជាមួយគ្នានេះ កាលពីព្រឹក ជនរងគ្រោះបើករថយន្ត បានបើកបុកបង្គោលភ្លើងទៀតផង ដោយសារតែ ពិបាកចិត្តខ្លាំង ពេកហើយមើលទៅ។

ក្រោយការស្លាប់ ជនរងគ្រោះបានបន្សល់ ទុកនូវលិខិតមួយច្បាប់ ដោយសរសេរ ពាក្យពេជន៍មួយចំនួនផងដែរ។

ក្រោយពិនិត្យ សពជនរងគ្រោះ សមត្ថកិច្ច មូលដ្ឋាន បានបញ្ជូនសពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕





*** បន្ថែម ***

ប្រិយមិត្តខ្មែរឡូតម្នាក់ បានបកស្រាយលិខិតចុងក្រោយរបស់ តារា ឈិន ចាន់សុរ៉ាវី ដូចខាងក្រោម



វិដេអូចម្រៀងមួយចំនួន ដែលមានវត្ដមានរបស់តារា ឈិន ចាន់សុរ៉ាវី

Related

Social events 5681101887585682030

Post a Comment

emo-but-icon

item