ស្រវឹង​ស្រា​លួច​កាំ​ភ្លើង​ខ្លី វិទ្យុ​ទាក់​ទង និង​ម៉ូតូ​របស់​មិត្ត​ភក្តិ​ជិះ​រត់​ទៅ​បុក​បារ៉ាស់​ត្រូវ​ចាប់ខ្លួន


រាជធានីភ្នំពេញ ៖ បុរសម្នាក់បានផឹកស្រា ស្រវឹងជោកលួចយកកាំភ្លើងខ្លី មិត្តភក្តិរបស់ខ្លួន ម៉ាកអេសស្តាល់ វិទ្យុទាក់ទង និងម៉ូតូស្តេបពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ ១AS០០៥១ ជិះចេញទៅបុកបារ៉ាស់បុរីមួយដួល ហើយសន្តិសុខសួរនាំ ស្រាប់តែលើកម៉ូតូជិះគេចខ្លួន ទើបសន្តិសុខដេញចាប់បាន ឆែកឆេរឃើញមានកាំភ្លើង បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង ១៥នាទីយប់ ថ្ងៃទី២៣ តុលា ២០១៣ នៅតាមផ្ឡូវលេខ១៧ ក្នុងបុរីមួយ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ម្ចាស់កាំភ្លើងឈ្មោះអោម ហួងបណ្ឌិត ភេទប្រុស អាយុ៣០ឆ្នាំ ជាមន្ត្រីក្រសួងការពារជាតិ ស្នាក់នៅផ្ទះលេខ១០៨ ផ្លូវលេខ១៥ភូមិកើតហេតុខាងលើ។

ទោះបីជាយ៉ាងណា បុរសជាម្ចាស់កាំភ្លើង មិនបានប្តឹងជនសង្ស័យជាមិត្តភក្តិទេ ៕









ផ្តល់សិទ្ធដោយ កោះសន្តិភាព


Related

National news 1118898116244379120

Post a Comment

emo-but-icon

item