រ៉ូ​ប​​ដ៏​​ស្រស់​ស្អាត​​ប្រកប​ដោយ​​ទេព​កោ​សល្យ ធ្វើ​​ពី​​សូ​កូ​ឡា ត្រូវ​បាន​​បង្ហាញ​​នៅ​​ទី​ក្រុង​​ឡុង​ដ៍​


​ប្រទេស​អង់គ្លេស ៖ តាម​​ប្រ​ភព​ព័ត៌​មាន​បរ​ទេស នៅ​​​ព្រឹក​​​ថ្ងៃ​​ទី​​​២៣ ខែ​តុ​លា ឆ្នាំ​​២០១៣ នេះ​បាន​​ចុះ​ផ្សាយ​​ថា រ៉ូ​ប​​ដ៏​​ស្រស់​ស្អាត ដែល​​ធ្វើ​​ពី​​សូ​កូ​ឡា ត្រូវ​បាន​​បង្ហាញ នៅ​ក្នុង​​ព្រឹត្តិ​ការណ៍ "Salon du Chocolat" បាន​ធ្វើ​​ឲ្យ​​ទស្ស​និក​ជន ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង និង​កោតសរសើរ​ពី​ស្នាដៃ នៃ​ការច្នៃប្រឌិត របស់​អ្នកចេញ​ម៉ូដ ដែលមាន​ទេពកោសល្យ​។​

 

​ព្រឹត្តិការណ៍ "Salon du Chocolat" បានបង្ហាញ​ម៉ូដ​សម្លៀកបំពាក់ ដែល​បានធ្វើ​សូកូឡា ក្នុង​រយៈពេល ២ ថ្ងៃ​គឺ​ពី​ចាប់ពី​ថ្ងៃទី​១៨ ខែតុលា ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៣ នៅក្នុង​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​។

 

​ការបង្ហាញ​នេះ មាន​គោលបំណង​ដើម្បី លើកកម្ពស់​ផលិតផល នៃ​ក្រុមហ៊ុន​សូកូឡា នៅក្នុង​ពិភពលោក ហើយ​ព្រឹត្តិការណ៍ "Salon du Chocolat" ទទួលបាន​ការគាំទ្រ ពី​ទស្សនិកជន ចូល​ទស្សនា​រាប់ពាន់នាក់​៕

Wat 23108 Wat 23109 Wat 231010

ប្រភពពី៖​ www.watphnom-news.com

Related

Entertainment news 4126522863829888056

Post a Comment

emo-but-icon

item